(តិចសាស់)៖ មន្ត្រីប៉ូលិសអាមេរិកម្នាក់នៅក្នុងរដ្ឋតិចសាស់ បានបាញ់សម្លាប់ស្រ្តីម្នាក់ដែលអះអាងថាខ្លួនមាន ផ្ទៃពោះ អំឡុងពេលព្យាយាមចាប់ខ្លួនស្រ្តីរូបនេះកាលថ្ងៃចន្ទកន្លងទៅ (ម៉ោងនៅអាមេរិក)។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០១៩។

ក្រោយវីដេអូនៃហេតុការណ៍ខាងលើត្រូវបានបង្ហោះ វាបានធ្វើឱ្យអ្នកលេងបណ្ដាញទំនាក់ទំនងសង្គមជាច្រើន នាំគ្នាចោទសួរពីភាពត្រឹមត្រូវនៃការអនុវត្តច្បាប់របស់មន្ត្រីប៉ូលិស។ ចំណែកឯ សាច់ញាតិម្នាក់របស់ស្ត្រីដែល ត្រូវបានប៉ូលិសម្នាក់បាញ់សម្លាប់នៅក្នុងទីក្រុង Baytown នៃរដ្ឋតិចសាស់ បានបញ្ជាក់ថាគាត់មានឈ្មោះ Pamela Shantay Turner និងមានអាយុ៤៥ឆ្នាំ។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ហេតុការណ៍បាញ់សម្លាប់ស្ត្រីឈ្មោះ Turner កើតឡើងនៅ ពេលដែលប៉ូលិសម្នាក់ព្យាយាមចាប់ខ្លួនស្ត្រីរូបនេះ ដោយសំអាងលើដីកាចាប់ខ្លួនជាច្រើន។ ប៉ុន្តែទន្ទឹមគ្នា ខាងមន្ត្រីប៉ូលិលក៏បានអះអាងដែរថាលោកស្រី Turner មិនមានផ្ទៃពោះឡើយ៕