(អាមេរិក)៖ នាពេលថ្មីៗនេះសារព័ត៌មាន Regard Sur l’Afrique បានចេញផ្សាយជាភាសាបារាំងនូវខ្លឹមសាររបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានពិភាក្សាគ្នាតាមទូរស័ព្ទ ជាមួយអតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter ពីបញ្ហាពាក់ព័ន្ធនឹងចិន។

ខាងក្រោមនេះគឺអ្វីដែលលោក Carter ពន្យល់ទៅកាន់លោក ដូណាល់ ត្រាំ៖

«លោកកំពុងបារម្ភខ្លាចចិនវ៉ាឈ្នះយើង ខ្ញុំក៏បារម្ភដូចលោកដែរ។ តើលោកដឹងទេថាហេតុអ្វីចិនកំពុងតែវ៉ាឈ្នះ យើង?»

ខ្ញុំបានស្ដារទំនាក់ទំនងការទូតជាមួយទីក្រុងប៉េកាំងឱ្យវិលទៅរកភាពប្រក្រតីវិញ នៅឆ្នាំ១៩៧៩។ ចាប់តាំងពីពេល នោះមក តើលោកដឹងទេថាតើចិនបានធ្វើសង្គ្រាមប៉ុន្មានដងជាមួយប្រទេសដទៃ? សូម្បីតែម្តងក៏គ្មានផង។ រីឯយើងវិញយើងធ្វើសង្គ្រាមឥតឈប់ឈរ។

សហរដ្ឋអាមេរិកគឺជាប្រជាជាតិមួយដែលស្រឡាញ់សង្គ្រាមជាងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រពិភពលោក ពីព្រោះ អាមេរិកចេះតែចង់បង្ខំឲ្យបណ្តាប្រទេសដទៃ ទទួលយកគុណតម្លៃរបស់ខ្លួន។ ចំណែកឯ ចិនវិញ មិនប្រើប្រាស់ ធនធានរបស់គេដើម្បីធ្វើសង្គ្រាមទេ តែដើម្បីការអភិវឌ្ឍដូចជាយកទៅសាងសង់ផ្លូវដែកសម្រាប់រថភ្លើងល្បឿន លឿនជាដើម។ ចុះយើងវិញ តើយើងមានផ្លូវដែកសម្រាប់រថភ្លើងល្បឿនលឿនប៉ុន្មានគីឡូម៉ែត្រហើយនៅក្នុង ប្រទេសរបស់យើង?

យើងបានខ្ជះខ្ជាយប្រាក់អស់ ៣ទ្រីលានដុល្លារ ក្នុងសកម្មភាពយោធា ជាពិសេសគឺការធ្វើសង្គ្រាម។ ចិនសូម្បីតែ មួយសេនក៏មិនចំណាយផងក្នុងការធ្វើសង្គ្រាម ហេតុដូច្នេះហើយបានជាចិនកំពុងវ៉ាឈ្នះយើង នៅស្ទើតែគ្រប់ វិស័យ»។

ដូច្នេះ បើសិនជាយើងយកលុយ៣ទ្រីលានដុល្លារ ទៅអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធអាមេរិក នោះយើងនឹង មានផ្លូវដែកសម្រាប់រថភ្លើងល្បឿនលឿន។ យើងនឹងមានស្ពាន និងផ្លូវជាច្រើន។ រីឯប្រព័ន្ធអប់រំរបស់យើងក៏នឹង មានគុណភាពល្អដូចជាប្រទេសកូរ៉េខាងត្បូង ឬទីក្រុងហុងកុងផងដែរ៕

ប្រភព៖ Regard Sur l’Afrique