(ម៉ូស្គូ)៖ អាជ្ញាធររុស្ស៊ីបានឱ្យដឹងថាមនុស្សយ៉ាងហោចណាស់៤១នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់ភ្លើងឆេះយន្ដហោះមួយ គ្រឿង អំឡុងពេលធ្វើការចុះចតជាបន្ទាន់នៅឯអាកាសយានដ្ឋាន Sheremetyevo ក្នុងទីក្រុងម៉ូស្គូ កាលពីថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ២០១៩។

យន្ដហោះ Sukhoi Superjet 100 មានផ្ទុកអាកាសយានិក៦នាក់ និងអ្នកដំណើរ៧៣នាក់ បានហោះចេញពីអាកាស យានដ្ឋាន Sheremetyevo នៅម៉ោង១៨៖០២នាទីល្ងាច ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ទីក្រុង Murmansk។ ប៉ុន្តែភ្លាមៗ ក្រុមពីឡុតបានជូនដំណឹងថាយន្ដហោះមានបញ្ហា និងត្រូវធ្វើការចុះជាបន្ទាន់ ហើយក្រោយមកស្រាប់តែមានភ្លើងឆេះចេញ ពីម៉ាស៊ីននៅអំឡុងពេលចុះចតនោះតែម្ដង។

គួរបញ្ជាក់ថា អាជ្ញាធររុស្ស៊ីមិនទាន់បញ្ជាក់លម្អិតពីចំនួនអ្នករងរបួសនោះទេ រីឯការស៊ើបអង្កេតកំពុងធ្វើឡើង ខណៈការ រំលោភបំពានលើបទដ្ឋានសុវត្ថិភាពអាចជាមូលហេតនៃគ្រោះថ្នាក់នេះ៕