(កាប៊ុល)៖ ជនសកម្មប្រយុទ្ធយ៉ាងហោចណាស់៣០នាក់ រួមជាមួយកងទ័ពរដ្ឋាភិបាលចំនួន០៧នាក់ បានបាត់បង់ជីវិត នៅក្នុងការ ប្រយុទ្ធគ្នាមួយនៅស្រុក Burka នៃខេត្ត Baghlan ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការដកស្រង់ការផ្សាយពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០១៩។

តាមការបញ្ជាក់ពីអាជ្ញាធរក្នុងតំបន់ នាថ្ងៃសុក្រនេះ ជនសកម្មប្រយុទ្ធតាលីបង់មួយក្រុម បានធ្វើសកម្មភាពវាយប្រហារដើម្បីចូលលុកលុយកាន់កាប់ស្រុក Burka ក៏ប៉ុន្តែត្រូវបាន កងទ័ពរដ្ឋាភិបាលបើកការបាញ់តបតទៅវិញ ដែលជាហេតុបណ្តាលឲ្យសកម្មប្រយុទ្ធ៣០នាក់ស្លាប់នៅនឹងកន្លែង ហើយរបួស១០នាក់។

គួរជម្រាបថា នៅក្នុងការប្រយុទ្ធតទល់គ្នានេះ ខាងកងកម្លាំងយោធាអាហ្វហ្គានីស្ថាន ក៏បានបាត់បង់សមាជិកចំនួន០៧នាក់ ហើយរបួស០៤នាក់ផ្សេងទៀតផងដែរ៕