(ប៉ារីស)៖ ប៉ូលិសបារាំងនៅថ្ងៃពុធនេះ បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករបិទម៉ាស់ដែលនាំគ្នាធ្វើ បាតុកម្មតវ៉ានៅកណ្ដាលទីក្រុងប៉ារីស ដើម្បីសម្ដែងការប្រឆាំងជំទាស់នឹងគោលនយោបាយរបស់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចំថ្ងៃទិវាពលកម្មអន្តរជាតិ ១ ឧសភា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០១៩។

ក្រុមបាតុករដែលហៅខ្លួនឯងអាវកាក់ពណ៌លឿង បាននាំគ្នាធ្វើបាតុកម្មតវ៉ានៅទូទាំងប្រទេសបារាំងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ម៉ាក្រុង ធ្វើសេចក្ដីព្រាងលើសំណើគោលនយោបាយសេដ្ឋកិច្ចជាច្រើន ក្នុងនោះរួមមានការបន្ថយពន្ធ គិតជាទឹកប្រាក់ស្មើនឹង៥.៥៨ពាន់លានដុល្លារផងដែរ។

គួរបញ្ជាក់ថា អាជា្ញធរបារាំងមិនបានបញ្ជាក់លម្អិតពីចំនួនមនុស្សចូលរួមបាតុកម្មតវ៉ានៅថ្ងៃពុធនេះទេ ខណៈមានសេចក្ដីរាយការណ៍ថាមនុស្សយ៉ាងហោចណាស់១៦០នាក់ ត្រូវបានចាប់ខ្លួន៕