(ប៉េកាំង)៖ រូបភាពដែលត្រូវបានចេញផ្សាយកាលពីពេលថ្មីៗនេះបង្ហាញថា គម្រោងកសាង ផ្លូវដែករវាងប្រទេសចិន និងប្រទេសឡាវកំពុងតែដំណើរការទៅ យ៉ាងសស្រាក់សស្រាំបំផុត ដែលជាផ្លូវដែកតភ្ជាប់រវាងទីក្រុងភូអើ (Pu'er) នៃខេត្តយុនណាន ភាគនិរតីប្រទេសចិន ទៅនឹងរដ្ឋធានីវៀងច័ន្ទ នៃប្រទេសឡាវតែម្តង ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅកំឡុង ឆ្នាំ២០២១ខាងមុខនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៩។

ខាងក្រោមនេះគឺកម្រងរូបភាព ដែលត្រូវបានផ្តិតយកនៅក្នុងខែមេសានេះ នៃសកម្មភាពកសាងផ្លូវដែកតភ្ជាប់គ្នារវាងប្រទេសចិន និងឡាវ៖