(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩នេះ មាននូវព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើន រួមមានទាំង ព្រឹត្តិ ការណ៍ នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដែលគួរឲ្យចាប់អារម្មណ៍។ ខាងក្រោមនេះ ជារូបភាពខ្លះៗបង្ហាញអំពីព្រឹត្តិការណ៍ ដែលបានកើតមានឡើងក្នុងថ្ងៃនេះ៖

១៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ធ្វើការថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកវេទិកាខ្សែក្រវាត់និងផ្លូវលើកទីពីរ នៅក្រុងប៉េកាំង។

 

 

២៖ ជម្លោះប្រដាប់អាវុធនៅរដ្ឋធានីទ្រីប៉ូលីប្រទេសលីប៊ី បន្តផ្តាច់ជីវិតមនុស្សសរុបដល់ជាង២៦០នាក់។

 

 

៣៖ ពិព័រណ៍វិចិត្រកម្មរៀបចំឡើងនៅទីក្រុង Vancouver ប្រទេសកាណាដា។

 

 

៤៖ កើតមានគ្រោះអគ្គីភ័យនៅក្រុង Kolkata នៃរដ្ឋ West Bengal ប្រទេសឥណ្ឌា។

 

 

៥៖ លោក គីម ជុងអ៊ុន ឡើងរថភ្លើងចេញទៅកូរ៉េខាងជើងវិញ ក្រោយបញ្ចប់ជំនួបកំពូលលើកដំបូងជាមួយ លោក ពូទីន នៅរុស្ស៊ី។

 

 

៦៖ មេប៉ូលិសស្រីលង្កា លោក Pujith Jayasundara លាលែងពីតួនាទី ដោយសារករណីបំផ្ទុះគ្រាប់បែកកក្រើកប្រទេស កាលពីថ្ងៃអាទិត្យ។

 

 

៧៖ អាជ្ញាធរស្រីលង្កាកែសម្រួលតួលេខនៃអ្នកស្លាប់ ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកពី៣៥៩នាក់ មកចុះនៅត្រឹម២៥៣នាក់វិញ ដោយសារតែការរាប់ស្ទួនខុសបច្ចេកទេស។