(ស្រីលង្កា)៖ អាជ្ញាធរស្រីលង្កាបានឱ្យដឹងថា ការផ្ទុះគ្រាប់បែកលើកទី៧ បានបន្តកើតឡើងនៅឯតំបន់ Dehiwala ស្ថិតនៅ ជាយរដ្ឋធានី Colombo បន្ទាប់ពីការវាយប្រហារបំផ្ទុះគ្រាប់បែក៦លើក បានផ្ដាច់ជីវិតមនុស្សកើនដល់១៨៥នាក់ និងជាង៥០០នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅមុននេះបន្តិចនារសៀលថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩។

យោងតាមអាជ្ញាធរស្រីលង្កា ការវាយប្រហារបំផ្ទុះគ្រាប់បែកដ៏អាក្រក់ទាំង៦លើក បានកើតឡើងនៅម៉ោង ៨៖៤៥ នាទីព្រឹកថ្ងៃអាទិត្យនេះចំពេលមនុស្សម្នាចូលរួម ក្នុងពិធីបុណ្យគ្រឹស្ដសាសនា Easter Sunday នៅឯវិហារគ្រឹស្ដ St. Anthony ក្នុងទីក្រុង Colombo, វិហារគ្រឹស្ដ St. Sebastian នៃទីក្រុង Negombo និងវិហារគ្រឹស្ដ Zion Church ស្ថិតនៅ ទីក្រុង Batticaloa រួមទាំងសណ្ឋាគារចំនួន៣កន្លែងផ្សេងទៀត ក្នុងទីក្រុង Colombo។

ប៉ុន្តែការផ្ទុះលើកទី៧នេះ មិនទាន់មានសេចក្ដីរាយការណ៍ថាបានបង្កការខូចខាត ឬជនរងគ្រោះនៅឡើយទេ៕