(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០១៩នេះ មាននូវព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើន រួមមានទាំង ព្រឹត្តិ ការណ៍ នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដែលគួរឲ្យចាប់អារម្មណ៍។ ខាងក្រោមនេះ ជារូបភាពខ្លះៗបង្ហាញអំពីព្រឹត្តិការណ៍ ដែលបានកើតមានឡើងក្នុងថ្ងៃនេះ៖

១៖ ជប៉ុនស្នើសុំខ្ចីមូលដ្ឋានទ័ពអាកាសអាមេរិក Yokota ធ្វើជាកន្លែងទទួលអ្នកដំណើរ នៅអំឡុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២០។

២៖ យោធាចិនប្រកាសប្រារព្ធព្យុហយាត្រាជើងទឹក ក្នុងឱកាសគម្រប់ខួប៧០ឆ្នាំនៃការបង្កើតទ័ពជើងទឹករបស់ខ្លួន នៅថ្ងៃទី២៣ ខែមេសានេះ។

៣៖ ក្រុមអ្នកភូមិនៅតំបន់កាស្មៀរនាំគ្នាប្រារព្ធពិធីបុណ្យគប់ភ្លើង។

៤៖ មនុស្សម្នាសាកល្បងជិះរថភ្លើងធុនស្រាលដំបូងបំផុតប្រចាំប្រទេសអូស្រ្តាលី ដែលទើបបើកដំណើរការនៅទីក្រុងកង់បេរ៉ា។

៥៖ បេក្ខភាពប្រធានាធិបតីអ៊ុយក្រែន ឡើងធ្វើការជជែកដេញដោលមតិគ្នា នៅមុនការបោះឆ្នោតជុំចុងក្រោយ។

៦៖ ក្រុមមន្រ្តីអាមេរិកនិងជប៉ុន ជួបពិភាក្សាគ្នាអំពីទំនាក់ទំនងទ្វេភាគីព្រមទាំងបញ្ហាកូរ៉េខាងជើង។

៧៖ តុលាការប៉េរូបង្គាប់ឲ្យដាក់ពន្ធនាគារអតីតប្រធានាធិបតី លោក Kuczynski បីឆ្នាំ ក្រោយអតីតប្រធានាធិបតីម្នាក់ទៀតទើបតែ បាញ់សម្លាប់ខ្លួនឯងហើយ ពាក់ព័ន្ធរឿងពុករលួយដូចគ្នា។