(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០១៩នេះ មាននូវព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើន រួមមានទាំង ព្រឹត្តិ ការណ៍ នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដែលគួរឲ្យចាប់អារម្មណ៍។ ខាងក្រោមនេះ ជារូបភាពខ្លះៗបង្ហាញអំពីព្រឹត្តិការណ៍ ដែលបានកើតមានឡើងក្នុងថ្ងៃនេះ៖

១៖ អាកាសចរណ៍ជប៉ុន ANA ក្លាយជាអាកាសចរណ៍ដំបូងគេនៅអាស៊ី ដែលធ្វើប្រតិបត្តិការយន្តហោះត្រកូល Boeing Dreamliner គ្រប់ស៊េរី។

២៖ យានរុករក Curiosity របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ថតបានទិដ្ឋភាពសូរ្យគ្រាសនៅភពអង្គារ។

៣៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ អំឡុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស នៃប្រទេសជាសមាជិកអង្គការ NATO នៅរដ្ឋធានីវ៉ាស៊ីនតោន។

៤៖ ទីបំផុតនាយកប្រតិបត្តិ Boeing ចេញមុខសុំទោសពិភពលោក ចំពោះកំហុសលើយន្តហោះ 737 MAX ដែលនាំឲ្យយន្តហោះប្រភេទនេះធ្លាក់នៅអេត្យូពីនិងឥណ្ឌូណេស៊ី។

៥៖ ចៅក្រមនៃតុលាការអន្តរជាតិ ICC ត្រូវអាមេរិកលុបចោលទិដ្ឋាការ ព្រោះតែហ៊ានស៊ើបបទឧក្រិដ្ឋកម្មសង្រ្គាមអាមេរិក នៅអាហ្វហ្គានីស្ថាន។

៦៖ បុរសមានជាងគេលើពិភពលោក Jeff Bezos ទទួលយកកិច្ចព្រមព្រៀង៣៥ពាន់លានដុល្លារ ដើម្បីលែងលះជាមួយប្រពន្ធ។

៧៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទទួលជួបឧបនាយករដ្ឋមន្រ្តីចិនលោក Liu He នៅសេតវិមាន។