(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ២០១៩នេះ មាននូវព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើន រួមមានទាំងព្រឹត្តិការណ៍ នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដែលគួរឲ្យចាប់អារម្មណ៍។ ខាងក្រោមនេះ ជារូបភាពខ្លះៗបង្ហាញអំពីព្រឹត្តិការណ៍ ដែលបានកើតមានឡើងក្នុងថ្ងៃនេះ៖

១៖ កម្លាំងប៉ូលិសពិសេសហ្វីលីពីន SWAT ចូលរួមការហាត់សមប្រឆាំងអំពើភេរវកម្មនៅទីក្រុងម៉ានីល។

២៖ អតីតប្រធានក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan ត្រូវចាប់ខ្លួនម្តងទៀត ក្រោយត្រូវបានដោះលែងឲ្យនៅក្រៅឃុំមួយរយៈខ្លី។

៣៖ យុវជនថៃជាច្រើនាក់ សម្រុកទៅបន់ស្រន់នៅកន្លែងស័ក្តិសិទ្ធិ ដើម្បីគេចផុតពិការចូលបំពេញកាតព្វកិច្ចយោធា។

៤៖ ទិដ្ឋភាពនៃដំណើរការសាងសង់រោងចក្រថ្មីរបស់ក្រុមហ៊ុនផលិតរថយន្តអាមេរិក Tesla ដែលមានទីតាំងនៅទីក្រុងសៀងហៃ ប្រទេសចិន។

៥៖ យានអវកាស Progress MS-11 របស់រុស្ស៊ី ត្រូវបានបាញ់បង្ហោះដើម្បីដឹកជញ្ជូនសម្ភារៈផ្សេងៗឡើងទៅស្ថានីយអវកាស ISS។

៦៖ គ្រោះអគ្គីភ័យឆាបឆេះក្នុងផ្សារមួយកន្លែង នៅរដ្ឋធានីដាកាប្រទេសបង់ក្លាដែស។

៧៖ ចិនរៀបចំពិធីគោរពវិញ្ញាណក្ខន្ធភ្នាក់ងារពន្លត់អគ្គីភ័យ៣០រូប ដែលបានពលីជីវិតក្នុងប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ នៅខេត្ត Sichuan ភាគនិរតី។