(តូក្យូ)៖ នាថ្ងៃចន្ទដើមសប្តាហ៍នេះ យោធាចិនបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក Xian H-6G ចំនួនពីរគ្រឿង និង យន្តហោះ ស៊ើប ការណ៍ និង ទប់ទល់ប្រព័ន្ធអេឡិចត្រូនិច Shaanxi Y-9JB មួយគ្រឿង មកកាន់ដែនអាកាស នៅចន្លោះកោះអូគីណាវ៉ា និង កោះ មីយ៉ាកុ របស់ ជប៉ុននៅសមុទ្រ ចិន ខាងកើត ដែល បានជំរុញឲ្យយន្តហោះនៃកងទ័ពអាកាសស្វ័យការពារជប៉ុន ហោះទៅ ស្ទាក់ ស្កាត់ភ្លាមៗ។ នេះបើ តាម ការដក ស្រង់ ការផ្សាយ ចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០១៩។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិជប៉ុន ដែនអាកាសរបស់ប្រទេសចិន គឺពុំត្រូវបានរំលោភបំពានដោយ ក្រុម យន្ត ហោះយោធារបស់ប្រទេសចិនឡើយ ប៉ុន្តែហេតុការណ៍គឺជាលើកទីពីរហើយ ដែលយន្តហោះចម្បាំងជប៉ុនបានទៅហោះស្ទាក់ស្កាត់ យន្តហោះយោធាចិន នៅលើដែនសមុទ្រចិនខាងកើត ក្នុងពេលរំលងគ្នាតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដោយនៅថ្ងៃទី៣០ ខែមីនា យន្តហោះ ទម្លាក់គ្រាប់បែក Xian H-6K ចំនួន០៤គ្រឿង យន្តហោះ Shaanxi Y-9JB មួយគ្រឿង យន្តហោះស៊ើបការណ៍ Tupolev Tu-154MD មួយគ្រឿង រួម ទាំងយន្តហោះចម្បាំងយ៉ាងតិច០២គ្រឿង នៅលើច្រកសមុទ្រមីយ៉ាកុ។

គួរជម្រាបថា ភាពតានតឹងរវាងទីក្រុងតូក្យូនិងទីក្រុងប៉េកាំងបានកើនឡើង បន្ទាប់ពីចិនបានប្រកាសពីការដំឡើងតំបន់ការពារដែន អាកាសមួយ នៅសមុទ្រចិនខាងកើត កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ ដោយតំបន់នេះគ្របដណ្តប់លើ ប្រជុំកោះ គ្មានមនុស្សរស់នៅ Senkaku ដែលចិន ហៅថា Diaoyu និងស្ថិតក្រោមការដណ្តើមគ្នារវាងប្រទេសទាំងពីរ៕