(កាប៊ុល)៖ អាជ្ញាធរអាហ្វហ្កានីស្ថាន នៅថ្ងៃសៅរ៍នេះបានឱ្យដឹងថាគ្រោះទឹកជំនន់ភ្លាមៗបានផ្ដាច់ជីវិតមនុស្សយ៉ាងហោច ណាស់៣២នាក់ និងជាច្រើននាក់ទៀតបានបាត់ខ្លួន ស្របពេលផ្ទះជាច្រើនខ្នងរងការបំផ្លិចបំផ្លាញ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០១៩។

អ្នកនាំពាក្យអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយអាហ្វហ្កានីស្ថាន លោក Hasibullah Shir Khani បានបញ្ជាក់ទៀតថា គ្រោះទឹកជំនន់ខាងលើបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ចាប់តាំងពីថ្ងៃព្រហស្បតិ៍មកម្លេះ នៅតាមខេត្តចំនួន៧។ លោកបន្ថែម ថាមនុស្ស១២នាក់បានបាត់ខ្លួន រីឯផ្ទះ៧០០ខ្នងរងការបំផ្លិចបំផ្លាញ។

គួរបញ្ជាក់ថា ក្នុងខេត្តចំនួន៧ខាងលើដែលរងគ្រោះដោយសារទឹកជំនន់ ខេត្ត Herat រងគ្រោះធ្ងន់ជាងគេដោយមានមនុស្ស ០៨នាក់បានស្លាប់៕