(មណ្ឌលគិរី)៖ ក្រុមការងារគណៈកម្មការទី៧ នៃរដ្ឋសភា ដឹកនាំដោយលោក ហ៊ុន ម៉ានី នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ បានជួបប្រជុំជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ដឹកនាំដោយលោក ស្វាយ សំអ៊ាង អភិបាលខេត្ត។

ក្នុងកិច្ចប្រជុំនោះ ប្រតិភូនៃគណៈកម្មការទី៧ បានផ្តោតការពិភាក្សាស៊ីជម្រៅ លើការរក្សាភាពសុខដុមរមនានៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជាតិសាសន៍ និងជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសបងប្អូនជនជាតិភាគតិច នៅក្នុងខេត្តមណ្ឌលគិរី។

សូមជម្រាបថា ខេត្តមណ្ឌលគិរី គឺជាខេត្តទី១២ ដែលគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានចុះបំពេញបេសកកម្ម។ ខេត្តមណ្ឌលគិរី ជាខេត្តដែលមានចំនួនបងប្អូនប្រជានជន ដែលជនជាតិដើមភាគតិចរហូតដល់១០ក្រុម ស្នើនឹង៧០% នៃប្រជាជនសរុបនៃខេត្ត៕