(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩នេះ មាននូវព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើន រួមមានទាំង ព្រឹត្តិ ការណ៍ នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដែលគួរឲ្យចាប់អារម្មណ៍។ ខាងក្រោមនេះ ជារូបភាពខ្លះៗបង្ហាញអំពីព្រឹត្តិការណ៍ ដែលបានកើតមានឡើងក្នុងថ្ងៃនេះ៖

១៖ កងទ័ពអាកាសសហរដ្ឋអាមេរិក សម្រេចផ្អាកការធ្វើប្រតិបត្តិការយន្តហោះទម្លាក់គ្រាប់បែក B-1 ជាបណ្តោះអាសន្ន ដោយសារបញ្ហាសុវត្ថិភាព។

 

២៖ អាជ្ញាធរម៉ិចស៊ីកូដំឡើងកម្រិតប្រកាសអាសន្ននៃភ្នំភ្លើង Popocatepetl បន្ទាប់ពីវាបញ្ចេញសកម្មភាពកាន់តែខ្លាំងឡើង។

 

៣៖ កប៉ាល់នេសាទត្រីបាឡែនជប៉ុន ចេញទៅបំពេញបេសកកម្មចុងក្រោយ ដែលស្ថិតក្រោមស្លាកឈ្មោះការស្រាវជ្រាវ ផ្នែកវិទ្យាសាស្រ្ត មុនពេលការប្រមាញ់សត្វត្រីបាឡែនបែបពាណិជ្ជកម្មនឹងចាប់ផ្តើមឡើងវិញ។

 

៤៖ ប្រជាជនឡាវដាក់បាតព្រះសង្ឃនៅក្រុងលួងព្រះបាង។

 

 

៥៖ ប្រធានាធិបតីទុយណេស៊ីទទួលស្វាគមន៍ព្រះរាជដំណើរទស្សនកិច្ចរបស់ស្តេចអារ៉ាប៊ីសាអូឌីត Salman។

 

៦៖ សម្តេចប៉ាប ហ្វ្រាំងស៊ីស ចេញច្បាប់ថ្មីដើម្បីការពារកុមារពីការរំលោភបំពាននៅក្នុងបុរីវ៉ាទីកង់។

 

៧៖ អនុរដ្ឋមន្រ្តីការបរទេសបេឡារុសថា អត់មានគម្រោងចូលជាសមាជិកនៃសហភាពអឺរ៉ុប (EU) នោះទេ។