(ហាណូយ)៖ វៀតណាមប្រមូលបានប្រាក់ប្រមាណ៧.៣ពាន់លានដុល្លារពីការនាំចេញសម្លៀកបំពាក់ និងវាយនភណ្ឌនៅ ត្រីមាសដំបូងនៅក្នុងឆ្នាំ២០១៩ ពោលគឺកើនឡើង១៣.៣បើធៀបទៅនឹងឆ្នាំមុន។ នេះបើតាមក្រសួងឧស្សាហកម្ម វៀតណាមដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរនៅយប់ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩។

ក្រសួងឧស្សាហកម្មវៀតណាមបានឱ្យដឹងទៀតថា ការនាំចេញសម្លៀកបំពាក់ និងវាយនភណ្ឌទៅកាន់សហរដ្ឋអាមេរិកកើន ១២.៣ភាគរយ ទៅកាន់សហភាពអឺរ៉ុបកើនឡើង៩.៨ភាគរយ អាស៊ាន៤០.៥ភាគរយ ជប៉ុន៧.៤ភាគរយ និងទៅកូរ៉េខាងត្បូងកើន៦.៤ភាគរយ។ ដោយឡែក គ្រាន់តែនៅក្នុងខែមីនានេះ ការនាំចេញសម្លៀកបំពាក់ និងវាយនភណ្ឌ បានកើនឡើង១៥.៩ភាគរយ ឬស្មើនឹង២.៧ពាន់លានដុល្លារបើធៀបទៅនឹងឆ្នាំមុន។

គួរបញ្ជាក់ថា វៀតណាមគឺជាប្រទេសស្ថិតនៅក្នុងចំណោម ប្រទេសនាំចេញ និងផលិតសម្លៀកបំពាក់ ព្រមទាំងវាយនភណ្ឌ ទំាង៥នៅលើពិភពលោក ដោយការនាំចេញកាលពីឆ្នាំ២០១៨គិតទឹកប្រាក់៣០.៤ពាន់លានដុលារ ឬកើនឡើង១៦.៦ភាគរយ ធៀបទៅនឹងឆ្នាំ២០១៧៕