(ស៊ិនជិន)៖ តាមរបាយការណ៍ប្រចាំឆ្នាំ២០១៨ របស់ក្រុមហ៊ុន Huawei បង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យា និងទូរគមនាគមន៍យក្សរបស់ចិនមួយនេះបានរក្សាកំណើនអាជីវកម្ម​យ៉ាងរឹងមាំនៅក្នុងឆ្នាំ២០១៨ កន្លងទៅនេះ បើទោះបីជាប្រឈមមុខនឹងការលំបាកក៏ដោយ។ នេះបើតាម​របាយការណ៍​របស់​ក្រុមហ៊ុន Huawei ដែលមានមូលដ្ឋាន​នៅទីក្រុង Shenzhen ប្រទេសចិន ចេញផ្សាយថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩។

ប្រាក់ចំណូលពីការលក់របស់ខ្លួនមានចំនួនសរុប ៧២១.២ពាន់លានយ័ន (១០០ពាន់លានដុល្លារ) គឺកើនឡើង ១៩.៥% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប្រាក់ចំណេញសុទ្ធរបស់ខ្លួនបានឈានដល់ ៥៩.៣ពាន់លានយ័ន គឺកើនឡើង ២៥.១% បើប្រៀបធៀបទៅនឹងឆ្នាំមុន។
នៅក្នុងឆ្នាំ២០១៨ ក្រុមហ៊ុន Huawei បានដាក់ទុនវិនិយោគចំនួន ១០១.៥ពាន់លានយ័ន ស្មើនិង ១៤.១% នៃប្រាក់ចំណូលផ្នែកលក់របស់ខ្លួនទៅលើផ្នែកស្រាវជ្រាវ និងការអភិវឌ្ឍន៍ (R&D) ឈរក្នុងលំដាប់ទី ៥ នៅលើសកលលោក នៅក្នុងតារាងវិនិយោគផ្នែកស្រាវជ្រាវ និងការអភិវឌ្ឍន៍របស់សហភាពអឺរ៉ុបឆ្នាំ២០១៨ (The 2018 EU Industrial R&D Investment Scoreboard)។

ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ការចំណាយរបស់ក្រុមហ៊ុន Huawei លើផ្នែកសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍន៍បានកើនឡើងរហូតដល់ជាង ៤៨០ពាន់លានយ័ន។ យោងតាមទិន្នន័យផ្លូវការដែលបានចេញដោយ​អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) បានឱ្យដឹងថា ក្រុមហ៊ុន Huawei បានដាក់ពាក្យសុំអាជ្ញាប័ណ្ណចំនួន ៥.៤០៥ ជាមួយអង្គការនេះនៅឆ្នាំ២០១៨ ដែលបានធ្វើឲ្យក្រុមហ៊ុនឈរជើង​នៅលំដាប់លេខមួយ ក្នុងចំណោមក្រុមហ៊ុនទាំងអស់​នៅទូទាំងពិភពលោក។

លោក Guo Ping ប្រធានប្តូរវេននៃក្រុមហ៊ុន Huawei បានបញ្ជាក់ថា «បច្ចេកវិទ្យាទំនាក់ទំនងព័ត៌មានវិទ្យា (ICT) កំពុងធ្វើដំណើរទៅមុខយ៉ាងឆាប់រហ័ស​នៅគ្រប់វិស័យ ដែលបានធ្វើឱ្យមានការផ្លាស់ប្ដូរទៅកាន់ភាពជាឌីជីថល និងភាពឆ្លាតវៃ ដែលជាកម្លាំងចលករមួយ នៅពីក្រោយសេដ្ឋកិច្ចឌីជីថលរបស់យើង។ ការវិនិយោគប្រកបដោយនិរន្តរភាពលើបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតខ្ពស់ 5G រួមជាមួយការដាក់ពង្រាយពាណិជ្ជកម្មទ្រង់ទ្រាយធំ ក្រុមហ៊ុន Huawei បានប្តេជ្ញាចិត្តក្នុងការកសាងបណ្ដាញតភ្ជាប់ ដ៏ល្អបំផុតសម្រាប់ពិភពលោក។

ក្នុងដំណើរការនេះក្រុមហ៊ុន Huawei នឹងបន្តគោរពយ៉ាងខ្ជាប់ខ្ជួន​នូវស្តង់ដារពាក់ព័ន្ធទាំងអស់ ដើម្បីធានាប្រព័ន្ធសុវត្តិភាព រក្សាឱ្យបាននូវទំនុកចិត្ត និងផលិតផលដែលមានគុណភាពខ្ពស់។ កិច្ចការងារឆ្ពោះទៅរកគោលដៅនេះ យើងច្បាស់ណាស់ថា «សន្តិសុខអ៊ីនធឺណិត និងការការពារឯកជនភាពរបស់អតិថិជន គឺជាការងារដំបូងនៃរបៀបវារៈរបស់យើង។ យើងមានទំនុកចិត្តថា ក្រុមហ៊ុនដែលរើសយក Huawei ក្នុងការសហការជាមួយគ្នា នឹងក្លាយជាក្រុមហ៊ុនដែលមានការប្រកួតប្រជែង​ខ្លាំងបំផុតក្នុងជំនាន់នៃបច្ចេកវិទ្យា 5G នេះ ហើយបណ្តាប្រទេសដែលជ្រើសរើសយក Huawei ក្នុងការសហការជាមួយគ្នា នឹងទទួលបានអត្ថប្រយោជន៍​សម្រាប់ឆ្ពោះទៅរកនូវរលកបន្ទាប់​នៃកំណើននៅក្នុងវិស័យឌីជីថល»។

ចំពោះមុខជំនួញផ្នែកទំនាក់ទំនងទូរគមនាគមន៍ carrier business ក្រុមហ៊ុន Huawei បានដាក់បង្ហាញនូវដំណោះស្រាយ 5G និង Softcom AI ចុងក្រោយបង្អស់ ដោយផ្តោតទៅលើការធ្វើឱ្យមានភាពកាន់តែងាយស្រួលក្នុងការប្រើប្រាស់ និងការរក្សារការពារសម្រាប់អតិថិជន។ នៅឆ្នាំ២០១៨ នេះ ក្រុមហ៊ុនក៏បានបន្តការច្នៃប្រឌិត ក៏ដូចជាបណ្តាញអ៊ិនធឺណិតតាមគេហដ្ឋាន និង IoT ដែលជួយដល់ដៃគូ នូវឱកាសរីកចម្រើនថ្មីផ្សេងទៀត។

ដោយឡែកនៅក្នុងឆ្នាំ២០១៨ ប្រាក់ចំណូលផ្នែកលក់នៃអាជីវកម្មផ្នែកទំនាក់ទំនង​ទូរគមនាគមន៍របស់ក្រុមហ៊ុន Huawei មានចំនួន ២៩៤ ពាន់លានយ័ន ដែលស្មើនឹងឆ្នាំមុន។ នៅក្នុងអាជីវកម្មផ្នែកសហគ្រាស enterprise business របស់ខ្លួន ក្រុមហ៊ុន Huawei បានបន្តផ្តល់ជូននូវដំណោះស្រាយ cloud, big data, artificial intelligence (AI) និង IoT ព្រមទាំងឧបករណ៍ជាច្រើនសម្រាប់ដំណោះស្រាយ​មជ្ឈមណ្ឌលទិន្នន័យ flash storage និង WiFi ។
តាមរយៈការបញ្ចូលបច្ចេកវិទ្យាទាំងនេះ​ទៅក្នុងឌីជីថលរបស់ខ្លួន ក្រុមហ៊ុន Huawei បានសម្របសម្រួលការកសាងទីក្រុងឆ្លាតវៃ ទីក្រុងសុវត្ថិភាព និងមជ្ឈមណ្ឌលឆ្លាតវៃ ដោយបានជួយជំរុញការផ្លាស់ប្តូរឌីជីថលសម្រាប់អតិថិជនរបស់ខ្លួន នៅក្នុងវិស័យហិរញ្ញវត្ថុ ដឹកជញ្ជូន និងថាមពល។ ក្នុងឆ្នាំ២០១៨ ប្រាក់ចំណូលផ្នែកលក់របស់អាជីវកម្មសហគ្រាស​របស់ក្រុមហ៊ុន Huawei បានកើនឡើងដល់ ៧៤.៤ ពាន់លានយ័ន គឺកើនឡើង ២៣.៨% ធៀបនឹងឆ្នាំមុន។ នៅក្នុងអាជីវកម្ម cloud Huawei បានបង្កើតសេវាកម្ម Cloud ចំនួន ១៦០ សេវាកម្ម និង ១៤០ ដំណោះស្រាយហើយបានសហការជាមួយដៃគូ ដើម្បីបម្រើ​អតិថិជនទូទាំងពិភពលោក នៅក្នុងតំបន់តូចៗចំនួន ៤០ និង ២៣ នៅក្នុងតំបន់ធំៗ។
ក្រុមហ៊ុន Huawei បានពង្រីកការសហការជាមួយដៃគូរបស់ខ្លួនរហូតដល់ជាង ៦,០០០ ដៃគូនៅវិស័យនេះ ហើយកំពុងព្យាយាមរុករកយ៉ាងសកម្ម​នូវការប្រើប្រាស់សេវាកម្ម AI របស់ខ្លួននៅក្នុងគម្រោងជាង ២០០ ជាមួយឧស្សាហកម្មធំៗចំនួន ១០។
អាជីវកម្មមួយទៀតនោះគឺ consumer business។ ក្រុមហ៊ុន Huawei បានពង្រីកចំណែកទីផ្សារស្មាតហ្វូននៅទូទាំងពិភពលោក និងបានបង្កើនដំណែងនៃឧបករណ៍ទំនើប high-end របស់ខ្លួន។
អាជីវកម្មនេះក៏ជារបកគំហើញដ៏សំខាន់មួយក្នុងការបង្កើតប្រព័ន្ធអេកូដ៏ឆ្លាតវៃ សម្រាប់អ្នកប្រើប្រាស់ទាំងអស់។ នៅក្នុងឆ្នាំ២០១៨ ប្រាក់ចំណូលផ្នែកលក់របស់​អាជីវកម្មនេះ​បានឈានដល់ ៣៣៨.៩ពាន់លានយ័ន ពោលគឺកើនឡើង ៤៥.១% ធៀបនឹងឆ្នាំមុន។ របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០១៨ ត្រូវបានធ្វើសវនកម្មឯករាជ្យ KPMG ដែលជាក្រុមហ៊ុនគណនេយ្យអន្តរជាតិដ៏ធំទីបួន៕

* ដើម្បីទាញយករបាយការណ៍ប្រចាំឆ្នាំ ២០១៨ សូមចូលទៅកាន់៖ www.huawei.com/en/press-events/annual-report/2018

* អំពីក្រុមហ៊ុន Huawei

ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធ ICT និងឧបករណ៍ឆ្លាតវៃ ដ៏ឈានមុខគេនៅលើពិភពលោក។ ជាមួយនឹងដំណោះស្រាយលើផ្នែកសំខាន់ៗ ចំនួនបួន គឺបណ្តាញទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន ឧបករណ៍ឆ្លាតវៃ និងសេវាកម្មcloud យើងប្តេជ្ញានាំយក ឌីជីថល ទៅកាន់មនុស្សគ្រប់រូប គ្រប់គេហដ្ឋាន និងគ្រប់ស្ថាប័ន ដើម្បីបណ្តាញតភ្ជាប់ដ៏ពេញលេញ និងពិភពលោកដ៏ឆ្លាតវៃ។

ផលិតផល សេវាកម្មគ្រប់យ៉ាង (end-to-end) របស់ក្រុមហ៊ុន Huawei រួមមានដំណោះស្រាយ និងសេវាកម្ម សុទ្ធតែពោរពេញដោយការប្រកួតប្រជែង និងប្រកបដោយសុវត្ថិភាព។ តាមរយៈកិច្ចសហការដោយបើកចំហជាមួយដៃគូប្រព័ន្ធអេកូ យើងបង្កើតនូវគុណសម្បត្តិយូរអង្វែងសម្រាប់អតិថិជនរបស់យើងបន្តភារកិច្ចដើម្បីផ្តល់ជាថាមពលដល់មនុស្ស បង្កើនជីវិតនៅតាមគេហដ្ឋានឱ្យកាន់តែល្អប្រសើរ និងជំរុញការច្នៃប្រឌិតនៅតាមស្ថាប័ននានាគ្រប់ទម្រង់ និងទំហំទាំងអស់។

នៅក្រុមហ៊ុន Huawei ការច្នៃប្រឌិតផ្តោតលើតម្រូវការរបស់អតិថិជន។ យើងបានវិនិយោគយ៉ាងច្រើនក្នុងការស្រាវជ្រាវជាមូលដ្ឋានដោយផ្តោតលើបច្ចេកវិទ្យាថ្មីៗ ដែលជំរុញពិភពលោកឱ្យឆ្ពោះទៅមុខជានិច្ច។ យើងមានបុគ្គលិកជាង ១៨០,០០០នាក់ ហើយយើងធ្វើប្រតិបត្តិការធុរកិច្ចនៅជាង ១៧០ប្រទេស និងតំបន់។ ក្រុមហ៊ុន Huawei បង្កើតឡើងក្នុងឆ្នាំ១៩៨៧ គឺជាក្រុមហ៊ុនឯកជនមួយ ដែលគ្រប់គ្រងដោយបុគ្គលិករបស់ខ្លួន​យ៉ាងពេញលេញ។

* សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន Huawei តាមអាសយដ្ឋាន៖ www.huawei.com