(ស៊ីដនី)៖ អស់រយៈពេលប៉ុន្មានម៉ោងនាថ្ងៃសុក្រនេះ រាល់យន្តហោះទាំងអស់ត្រូវបាន ហាមឃាត់មិនឲ្យហោះចាកចេញ ឬក៏ចូលមកកាន់អាកាសយានដ្ឋានទីក្រុងស៊ីដនី នៃប្រទេសអូស្រ្តាលី ឡើយ ដោយសារមនុស្សត្រូវបានជម្លៀសចេញពីអគារគ្រប់គ្រង ការហោះហើរនៅទីនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩។

កាលពីប៉ុន្មានម៉ោងមុន អាជ្ញាធរអូស្រ្តាលីបានជម្លៀសមនុស្សចេញពី អគារគ្រប់គ្រងការហោះហើរ នៃអាកាសយានដ្ឋានអន្តរជាតិស៊ីដនី បន្ទាប់ពីមានផ្សែងហុយចេញនៅក្នុងអគារ ហើយមានការហាមឃាត់ មិនឲ្យមានយន្តហោះហោះចាកចេញ ឬក៏មកចុះចតនៅក្នុងអាកាសយានដ្ឋាននេះឡើយ។

គួរជម្រាបថា យ៉ាងណាមិញ ខណៈនេះការធ្វើប្រតិបត្តិការនៅអាកាសយានដ្ឋានខាងលើ បានបន្តប្រព្រឹត្តទៅដូចដើមជាធម្មតាវិញហើយ។ អាកាសយានដ្ឋានស៊ីដនី គឺជាគឺព្រលានយន្តហោះដ៏មមាញឹកជាងគេបង្អស់ ប្រចាំនៅប្រទេសអូស្រ្តាលី៕