(រ៉ង់ហ្គូន)៖ ថ្មីៗនេះពលករចំណាកស្រុកខុសច្បាប់ជាជនជាតិមីយ៉ាន់ម៉ាចំនួន៦០នាក់ទៀត ត្រូវបានបញ្ជូនមកកាន់មាតុភូមិវិញ នៅក្រោមកិច្ចព្រមព្រៀងរវាងអាជ្ញាធរថៃនិងមីយ៉ាន់ម៉ា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០១៩។

បើតាមការឲ្យដឹងពីក្រសួងការងារនិងអន្តោប្រវេសន៍ នៃប្រទេសមីយ៉ាន់ម៉ានថ្ងៃព្រហស្បតិ៍នេះ ដោយសារតែទិដ្ឋាការរបស់ពួកគេ បានផុតសុពលភាពហើយនោះ ពលករចំណាកស្រុកមីយ៉ាន់ម៉ាទាំង៦០នាក់ខាងលើ ក្នុងនោះមានស្រ្តី០៧នាក់ ត្រូវបាននាយកដ្ឋានអន្តោប្រវេសន៍ខេត្ត Ranong ភាគនិរតីប្រទេសថៃ បញ្ជូនត្រឡប់មកប្រទេសកំណើតវិញកាលពីថ្ងៃអង្គារ តាមច្រកព្រំដែន Kwathoung នៅរដ្ឋ Kayin។

គួរជម្រាបថា គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ពលករចំណាកស្រុកខុសច្បាប់ សរុប៤២៨នាក់ (សរុបទាំងថ្ងៃអង្គារទៀតជិត៥០០នាក់) ក្នុងនោះ មានស្រ្តី១៤៦នាក់និងកុមារ១៩នាក់ ត្រូវបានបញ្ជូនពីថៃមកកាន់មីយ៉ាន់ម៉ាវិញ។ ពលករចំណាកស្រុកមីយ៉ាន់ម៉ាភាគច្រើន មកពី តំបន់ Tanintharyi និង Ayeyarwady ក្រុងរ៉ង់ហ្គូន និង ក្រុង Bago ព្រមទាំងរដ្ឋ Mon និង Rakhine ហើយពួកគេមួយចំនួនធំធ្វើការ ងារក្នុងផ្នែកនេសាទ សំណង់ វាយណភណ្ឌ និងតាមផ្ទះ។ មួយចំណែកធំនៃជនអន្តោប្រវេសន៍នៅប្រទេសថៃ គឺជាពលករចំណាក ស្រុក មីយ៉ាន់ម៉ា៕

គួរជម្រាបថា គិតពីថ្ងៃទី០១ ខែមករា ដល់សប្តាហ៍ចុងក្រោយនេះ ខែមីនា ពលករចំណាកស្រុកខុសច្បាប់សរុប៤៨៨នាក់ហើយ ក្នុងនោះមានស្រ្តី១៥៣នាក់ និងកុមារ១៩នាក់ ត្រូវបានបញ្ជូនពីថៃមកកាន់មីយ៉ាន់ម៉ាវិញ។ ពលករចំណាកស្រុកមីយ៉ាន់ម៉ាភាគច្រើន មកពីតំបន់ Tanintharyi និង Ayeyarwady ក្រុងរ៉ង់ហ្គូន និង ក្រុង Bago ព្រមទាំងរដ្ឋ Mon និង Rakhine ហើយពួកគេមួយចំនួនធំ ធ្វើការងារក្នុងផ្នែកនេសាទ សំណង់ វាយណភណ្ឌ និងបម្រើការតាមផ្ទះ ខណៈមួយចំណែកធំនៃជនអន្តោប្រវេសន៍នៅប្រទេសថៃ គឺជាពលករចំណាកស្រុកមីយ៉ាន់ម៉ា៕