(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ជែង ហ្សាង (Geng Shuang) បានឱ្យដឹងថា សម្តេចមហាចក្រី សារិនថន (Maha Chakri Sirindhorn) សែរាជវង្សជាន់ខ្ពស់នៃប្រទេសថៃ នឹងបំពេញដំណើរទស្សនកិច្ចមកកាន់ ទីក្រុងប៉េកាំង ប្រទេសចិននៅខែមេសា ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ២០១៩។

លោក Shuang ថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ នៅថ្ងៃព្រហស្បតិ៍នេះ ជាមួយការបញ្ជាក់បន្ថែមថា ព្រះអង្គម្ចាស់ក្សត្រីមហាចក្រី សារិនថន (Maha Chakri Sirindhorn) នឹងយាងបំពេញទស្សនកិច្ចនៅប្រទេសចិនពីថ្ងៃទី៣ ដល់ថ្ងៃទី១០ ខែមេសា ខាងមុខនេះតបតាមការអញ្ជើញពីរដ្ឋាភិបាលទីក្រុងប៉េកាំង៕