(ហាណូយ)៖ សារព័ត៌មាន Vietnam News នៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ថា មន្ត្រីចូលនិវត្តន៍ទាំងអស់នឹងមិនត្រូវបានអនុញ្ញាត ឱ្យស្វែងរកសិទ្ធិធ្វើជាម្ចាស់ ឬក៏ដំណើរការក្រុមហ៊ុនឯកជន នៅក្នុងតំបន់ដែលខ្លួនធ្លាប់គ្រប់គ្រងនោះទេ សម្រាប់ រយៈពេលយ៉ាងហោចណាស់ ០៦ខែបន្ទាប់ពីចូលនិវត្តន៍។ នេះបើតាមការដកស្រង់ការចេញផ្សាយពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ២០១៩។

យោងតាម Vietnam News បទបញ្ញតិថ្មីនេះត្រូវបញ្ចូលទៅក្នុងសេចក្ដីព្រាងច្បាប់ថ្មី របស់រដ្ឋាភិបាលទីក្រុងហាណូយ សំដៅរឹតបន្តឹងការអនុវត្តនៅច្បាប់ប្រឆាំងនឹងអំពើពុករលួយ ដែលត្រូវបានអនុម័តដោយសភាវៀតណាមកាលពីឆ្នាំ២០១៨។ បន្ថែមពីលើនេះដាក់កំហិតលើ ការទទួលអំណោយ ក៏ត្រូវបានដាក់បញ្ចូលក្នុងច្បាប់នេះដែរ ជាមួយការចែងថារាល់ទ្រព្យសាធារណៈ អាចត្រូវផ្ដល់ជាអំណោយសម្រាប់មនុស្សធម៌ ឬក៏ជាផ្នែកនៃសំណងជូនអតីតមន្ត្រីកំពូល និងគ្រួសារនៃជន បដិវត្តន៍ក្រោមបុព្វហេតុជាតិតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ អាជ្ញាធរប្រឆាំងអំពើពុករលួយវៀតណាម បានបញ្ចប់ការស៊ើបអង្កេតអំពើពុករលួយ ២៣ករណី មានជាប់ពាក់ព័ន្ធនឹងជនសង្ស័យ ២២២នាក់ និងចាប់ផ្ដើមអនុវត្តន៍នីតិវិធីលើអំពើពុករលួយទាក់ទិននឹងមនុស្ស ២៥១នាក់ ខណៈ១០ករណីនៃការប្រព្រឹត្តអំពើពុករលួយ ត្រូវបញ្ជូនទៅតុលាការ៕