(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៩នេះ មាននូវព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើន រួមមានទាំង ព្រឹត្តិ ការណ៍ នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដែលគួរឲ្យចាប់អារម្មណ៍។ ខាងក្រោមនេះ ជារូបភាពខ្លះៗបង្ហាញអំពីព្រឹត្តិការណ៍ ដែលបានកើតមានឡើងក្នុងថ្ងៃនេះ៖

១៖ យន្តហោះយោធារុស្ស៊ីពីរគ្រឿងដឹកកងទ័ពរាប់រយនាក់ និងបរិក្ខាយោធា មកចុះចត នៅប្រទេសវេណេស៊ុយអេឡា។

២៖ ជនស៊ីវិល៨នាក់របួសក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅក្រុង Jalalabad ក្នុងខេត្ត Nangarha ភាគខាងកើត អាហ្វហ្គានីស្ថាន។

៣៖ មនុស្ស៧នាក់របួសដោយសារការបាញ់គ្រាប់រ៉ុក្កែតចេញពីតំបន់កាហ្សាស្រ្ទីព មកក្បែររដ្ឋធានីតែលអាវីវ ប្រទេសអ៊ីស្រាអែល។

៤៖ គណបក្ស Palang Pracharath ដែលស្និទ្ធនឹងរបបយោធា ធ្វើសន្និសីទសារព័ត៌មានក្រោយការបោះឆ្នោត សកល នៅ ថៃ។

៥៖ គណបក្ស Pheu Thai ដែលស្និទ្ធនឹងអតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីន ធ្វើសន្និសីទកាសែត ក្រោយការបោះឆ្នោតសកល។

៦៖ ការតាំងពិព័រណ៌ផ្កាអ័រគីដេរៀបចំឡើងនៅញូយ៉កសហរដ្ឋអាមេរិក។

៧៖ មនុស្ស១១នាក់ស្លាប់និងជាច្រើននាក់រងបួស ដោយសារគ្រោះទឹកជំនន់នៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់។