(បាងកក)៖ សេចក្តីរាយការណ៍ពីប្រទេសថៃ កាសែត Bangkok Post ចេញឲ្យដឹងថា ប្រធានគណបក្សប្រជាធិបតេយ្យ លោក អាប់ ភីស៊ីត បានប្រកាសលាលែងពីតំណែង ក្រោយពីទទួលបរាជ័យក្នុងការបោះឆ្នោតនេះ ប៉ុន្តែលោកបានប្រកាសថា នឹងចូលរួមរដ្ឋាភិបាលចម្រុះផងដែរ។

សូមជំរាបថា លទ្ធផលបោះឆ្នោតប្រមាណ៩០ភាគយបានបង្ហាញថា គណបក្សភឿថៃ របស់លោក ថាក់ស៊ីន កំពុងមុខលំដាប់ទី១ ខណៈគណបក្ស Palang Pracharath របស់ប្រាយុទ្ធ ស្ថិតនៅលំដាប់ទី២។ 

ភ្នាក់ងារព័ត៌មានបានរាយការណ៍ពីទីក្រុងបាងកកបានឲ្យដឹងថា ការរាប់សន្លឹកឆ្នោតត្រូវបានផ្អាកភ្លាមៗដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ថៃ ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ ខណៈការរាប់សន្លឹកឆ្នោតបានត្រឹមតែ៩០ភាគរយ។ ការរាប់សន្លឹកឆ្នោតនៅបន្តនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩៕