(ញូដេលី)៖ សារព័ត៌មានឥណ្ឌា Times of India បានចេញផ្សាយថាយោធាឥណ្ឌាបានបាញ់ទម្លាក់យន្ដហោះដ្រូនមួយគ្រឿងរបស់ ប៉ាគីស្ថាននៅឯក្បែរតំបន់ព្រំដែន Satrana និង Jagdev នៅក្នុងសប្ដាហ៍នេះ ដើម្បីការពារកុំឱ្យវាចូលក្នុងដែនអាកាសឥណ្ឌា។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០១៩។

យោងតាម Times of India ក្នុងរយៈពេលមួយសប្ដាហ៍នេះ យន្ដហោះដ្រូនរបស់ប៉ាគិស្ថាន០៦គ្រឿងបានហោះចូលមកក្នុងដែន អាកាសឥណ្ឌា តែត្រូវយោធាឥណ្ឌាបាញ់អស់២គ្រឿងនៅក្នុងតំបន់ Sri Ganganagar ផងដែរ។ ក៏ប៉ុន្តែទនឹ្ទមគ្នាប៉ាគិស្ថាន មិនបានធ្វើអត្ថាប្បាយអ្វីនោះទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែមីនា យន្ដហោះដ្រូនប៉ាគីស្ថានមួយគ្រឿង ត្រូវបានទីក្រុងញូដេលីចោទថាបានព្យាយាមចូលក្នុង ដែនអាកាសតំបន់ Bikaner នៃរដ្ឋ Rajasthan ហើយយន្ដហោះនេះត្រូវបានបាញ់ទម្លាក់ដោយគ្រាប់មីស៊ីលបាញ់ចេញពី យន្ដហោះចម្បាំងឥណ្ឌា Su-30៕