(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩នេះ មាននូវព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើម រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដែលគួរឲ្យចាប់អារម្មណ៍។ ខាងក្រោមនេះ ជារូបភាពខ្លះៗបង្ហាញអំពីព្រឹត្តិការណ៍ ដែលកើតមានឡើងក្នុងថ្ងៃនេះ៖

១៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បង្ហាញរូបភាពចាប់បានពីផ្កាយរណបនៃ អាចម៍ផ្កាយមួយដែលធ្លាក់លើផែនដី កាលពីចុងឆ្នាំមុន។

 

២៖ ព្រឹត្តិការណ៍បង្ហោះបាឡុង Hot Air Balloon បិទបញ្ចប់នៅទីក្រុង Hamilton ប្រទេសនូវែលសេឡង់។

 

៣៖ ការបញ្ចូនជំនួយធ្វើឡើងជាបន្តបន្ទាប់ដើម្បីផ្តល់ជូនជនរងគ្រោះដោយសារព្យុះស៊ីក្លូនIdai ដែលបានវាយប្រហារបណ្តាប្រទេស មួយចំនួននៅតំបន់ភាគអាគ្នេយ៍នៃទ្វីបអាហ្រ្វិក។

 

៤៖ ក្នុងវេទិកាប្រចាំឆ្នាំ China Development Forum ដែលប្រព្រឹត្តទៅនៅប៉េកាំង មេ Apple លោក Tim Cook ជំរុញមហាយក្សចិន ឲ្យបន្តការបើកទូលាយ ដើម្បីជាផលប្រយោជន៍ដល់សេដ្ឋកិច្ចសកល។

 

៥៖ មនុស្សយ៉ាងតិច៣នាក់ស្លាប់និងជាច្រើននាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅទីក្រុង Lashkar Gah នៃខេត្ត Helmand ភាគខាងត្បូងអាហ្វហ្គានីស្ថាន។

 

៦៖ រដ្ឋអាជ្ញាពិសេសអាមេរិក លោក Robert Mueller ជូនដំណឹងដល់រដ្ឋមន្រ្តីយុត្តិធម៌អាមេរិក ក្រោយបិទបញ្ចប់ជាស្ថាពរនូវ ការស៊ើបអង្កេតជុំវិញរឿងអាស្រូវលូកដៃរបស់រុស្ស៊ី និង ក្រុមយុទ្ធនាការបោះឆ្នោតលោក ដូណាល់ ត្រាំ ដែលបានប្រព្រឹត្តទៅជិត ២ឆ្នាំមកហើយ។

 

៧៖ ចំនួនមនុស្សស្លាប់ដោយសារការផ្ទុះរោងចក្រគីមីនៅទីក្រុង Yangcheng ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ កើនដល់៦៤នាក់។