(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ បើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូច ខាងក្រោម៖

១៖ មនុស្សស្លាប់កើនដល់៤៧នាក់និង ជាច្រើននាក់របួស ក្នុងហេតុការណ៍ផ្ទុះរោងចក្រគីមី នៅតំបន់សួនឧស្សាហកម្មមួយកន្លែងនៃខេត្ត Jiangsu ភាគខាងកើតប្រទេសចិន។

២៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ទៅដល់ប្រទេសអ៊ីតាលី ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ។

៣៖ មនុស្សស្លាប់កើនដល់៩៤នាក់ ក្នុងហេតុការណ៍លិចសាឡង់ នៅទន្លេ Tigris ក្បែរទីក្រុងម៉ូស៊ូលប្រទេសអ៊ីរ៉ាក់។

៤៖ នូវែលសេឡង់ប្រារព្ធពិធីរក្សាភាពស្ងៀមស្ងាត់ ដើម្បីកាន់ទុក្ខជនរងគ្រោះក្នុងករណីបាញ់ប្រហារស្លាប់ មនុស្ស ៥០នាក់ នៅក្រុង Christchurch។

៥៖ ព្រឹត្តិការណ៍តាំងពិព័រណ៍សៀវ ភៅ Leipzig 2019 ប្រព្រឹត្តទៅនៅក្នុងប្រទេសអាល្លឺម៉ង់។

៦៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Mahathir Mohamad ទៅដល់ប៉ាគីស្ថាន ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ។

៧៖ អាកាសចរណ៍ជាតិឥណ្ឌូណេស៊ី Garuda ផ្ញើលិខិតទៅក្រុមហ៊ុន Boeing សុំលុបចោលការបញ្ជាទិញ យន្តហោះ 737 MAX 8 ចំនួន ៤៩គ្រឿង ដែលគិតជាទំហំទឹកប្រាក់ខ្ទង់ពាន់លានដុល្លារ។