(ហុងកុង)៖ ពិធីមង្គលការកូនស្រីពៅ របស់អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានប្រព្រឹត្តទៅ នៅឯទីក្រុងហុងកុង ក្រោមការយាងចូលរួម ពី សំណាក់ព្រះរាមស្តេចថៃ គឺព្រះនាងម្ចាស់ Ubolratana ដែលកន្លងទៅ ធ្លាប់មានព្រះនាមជាបេក្ខភាព នាយក រដ្ឋ មន្រ្តីថៃសម្រាប់ការបោះឆ្នោតសកលនាចុងសប្តាហ៍នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Straits Times នា យប់ថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩។

ក្នុងអំឡុងពិធីរៀបមង្គលការរបស់ កូនស្រីពៅលោក ថាក់ស៊ីន គឺអ្នកនាង Paetongtarn Shinawatra ហៅ Ing នៅឯសណ្ឋាគារ Rosewood ក្នុងទីក្រុងហុងកុងប្រទេសចិន នាថ្ងៃសុក្រនេះ គេបានឃើញនូវព្រះរាជវត្តមានរបស់ ព្រះនាងម្ចាស់ Ubolratana ដែល កន្លងទៅនេះ ធ្លាប់បានឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តីសម្រាប់ គណបក្សថៃរក្សាជាតិ ដែលជាសម្ព័ន្ធមិត្តរបស់ត្រកូលថាក់ស៊ីន ផ្ទាល់។ ប៉ុន្តែការឈរឈ្មោះនេះក៏បានរលាយទៅវិញ កាលពីខែមុន ដោយសារ មហាក្សត្រថៃ ព្រះបាទ មហាវិច្ឆិរ៉ា ឡុងកន ដែល ត្រូវ ជា ព្រះអនុជរបស់ទ្រង់ ហើយគណបក្សថៃរក្សាជាតិក៏ត្រូវរំលាយចោលថែមទៀតផង។

គួរជម្រាបថា ក្នុងពិធីមង្គលការខាងលើក៏មានវត្តមានប្អូនស្រីលោក ថាក់ស៊ីន ផងដែរ គឺលោកស្រី យីងឡាក់ ស៊ីណាវាត់ ដែល សព្វ ថ្ងៃកំពុងរស់នៅក្រៅស្រុកដោយនិរទេសខ្លួនដូចបងប្រុសលោកស្រីដែរ៕