(រីយ៉ូ)៖ អតីតប្រធានាធិបតីប្រេស៊ីល លោក Michel Temer ត្រូវបានអាជ្ញាធរចាប់ខ្លួននៅក្នុងទីក្រុង Rio de Janeiro ក្រោមក្របខណ្ឌនៃការ ស៊ើបអង្កេតអំពើពុករលួយទ្រង់ទ្រាយធំមួយ។ នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៃប្រទេសប្រេស៊ីល ដកស្រង់ ដោយសារព័ត៌មាន BBC នៅយប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩។

គួរជម្រាបថា លោក Temer បានឡើងកាន់អំណាចជាប្រធានាធិបតីប្រេស៊ីល នៅខែសីហា ឆ្នាំ២០១៦ ក្រោយការទម្លាក់លោកស្រី Dilma Rousself ចេញពីតំណែង ហើយលោកត្រូវបានជំនួសដោយប្រធានាធិបតីបច្ចុប្បន្ន លោក Jair Bolsonaro នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ដែលបានជាប់ឆ្នោតកាលពីខែតុលាឆ្នាំមុន៕