(សេអ៊ូល)៖ ទីភ្នាក់ងារឧតុនិយម​កូរ៉េខាងត្បូង​នៅថ្ងៃព្រហស្បតិ៍​នេះ ការរញ្ជួយដីកម្រិតស្រាល​មួយបានកើតឡើង​ នៅក្បែរតំបន់​ធ្វើតេស្ដនុយក្លេអ៊ែរ ភុងគ្យេរី (Punggyeri)​ ស្ថិតនៅភាគឦសាន​ប្រទេស​កូរ៉េខាងជើង។ នេះបើតាម​ការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានយ៉ុនហាប់​នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩។

យោងតាមទីភ្នាក់ងារ​ឧតុនិយម​កូរ៉េខាងត្បូង ការរញ្ជួយដីខាងលើ​មានកម្រិត ២.៨រ៉ិចទ័រ និងបានកើតឡើង​នៅចំងាយ ៤៥គីឡូ​ម៉ែត្រពីភាគពាយព្យ​ទីក្រុង គីលជូ (Kilju) នៃខេត្ត ហាំជីយ៉ុង (Hamgyong) ខាងជើងនៅម៉ោង ៤៖៤១នាទីព្រឹកនេះ។ ចំណែកឯ ចំណុចរញ្ជួយ​របស់វា គឺស្ថិតនៅចំងាយ​តែមួយគីឡូម៉ែត្រ​ប៉ុណ្ណោះ ពីតំបន់ធ្វើ​តេស្ដនុយក្លេអ៊ែរ​ជាលើកទី៦ Punggyeri របស់​កូរ៉េខាងជើង​ ព្រមទាំងមាន ជម្រៅរញ្ជួយ​នៅក្នុងដី ១០គីឡូម៉ែត្រ។

ប៉ុន្តែយ៉ាងណាទីភ្នាក់ងារ​ឧតុនិយមកូរ៉េខាងត្បូង​បានអះអាងថា ការរញ្ជួយដីនេះអាច​បណ្ដាលមក​ពីកត្តាធម្មជាតិ ពោលគឺដោយសារតែ​សណ្ឋានដីនៃតំបន់នេះ​បានរងការខូចខាតដោយការធ្វើតេស្ដនុយក្លេអ៊ែរ​ញឹកញាប់​ពេកពី​កូរ៉េខាងជើង៕