(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមាន​​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ កងទ័ពអាកាសអាមេរិក​​ផ្តល់កិច្ច​សន្យា២៦០​លានដុល្លារដល់ Boeing ដើម្បី​អភិវឌ្ឍន៍​មីស៊ីល​​ទុក​បំពាក់លើ B-52។

២៖ ប្រជាជនបង់ក្លាដែសប្រមូលផលផ្លែឪឡឹកនៅក្នុងរដ្ឋធានីដាកា។

៣៖ រដ្ឋមន្រ្តីការបរទេសអាមេរិក និង​អគ្គលេខាធិការអង្គការសហប្រជាជាតិ ជួបពិភាក្សាគ្នានៅរដ្ឋធានីវ៉ាស៊ីនតោន។

៤៖ ម៉ាឡេស៊ីបដិសេធសំណើឲ្យដោះលែងស្រ្តីជនជាតិវៀតណាម ដែលស្ថិតក្រោមការសង្ស័យ​ក្នុងករណីឃាតកម្មលោក គីម ជុងណាំ។

៥៖ ជំងឺប៉េស​ជ្រូក​អាហ្វ្រិក ASF បន្តរីករាល​ដាល​ទៅខេត្តផ្សេង​ទៀត​របស់វៀតណាម ខណៈតំបន់​ចំនួន​១៤​នៅទីក្រុងហាណូយ ក៏កើតមាន​ជំងឺ​នេះ​ដែរ។

៦៖ ទីបំផុតយន្តហោះ Boeing 737 MAX 8 ត្រូវបានបញ្ឈរជើងជាបណ្តោះអាសន្ននៅទូទាំងពិភពលោក។

៧៖ ដួលរំលំអគារនៅសាលារៀនមួយកន្លែងក្នុងប្រទេសនីហ្សេរីយ៉ា បង្កឲ្យកូនសិស្សជាច្រើននាក់ស្លាប់។