(ប៉េកាំង)៖ លោក ស៊ី ជីភីង អគ្គលេខាធិការ​នៃគណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនិស្ត​ចិន ប្រធានរដ្ឋចិន និងជា​ប្រធានគណៈកម្មាធិការ​យោធាមជ្ឈិមចិន​ បានស្តាប់យ៉ាងយកចិត្តទុកដាក់​បំផុតចំពោះសំឡេង​ដែលមកពី​មូលដ្ឋាន ។ ក្នុងកែវភ្នែក​របស់លោក ស៊ី ជីនភីង មូលដ្ឋានជា​ចម្លើយដ៏សំខាន់​បំផុតសម្រាប់​សបញ្ជាក់​ពីការសម្រេច​បាននូវសង្គម​ធូរធាបង្គួរ​ ដោយគ្រប់ជ្រុងជ្រោយរបស់ចិនដែរ ឬអត់ ?

អំឡុងមហាសន្និបាត​នៃសភាទាំងពីររបស់ចិន​ក្នុងឆ្នាំ២០១៩នេះ តំណាងជា​អ្នកគង្វាល​ដែលមកពី​វាលស្មៅ តំណាងកសិករ​ដែលចេញពី​ស្រែចម្ការ តំណាងសហគ្រិន​ឯកជនដែលធ្វើ​អាជីវកម្មជាក់ស្តែង និងតំណាង​មកពីតំបន់ក្រីក្រ​ បានជួបផ្ទាល់ជា​មួយនឹង​ថ្នាក់ដឹកនាំកំពូល​របស់ចិន ខណៈនោះ​កិច្ចពិភាក្សាស្តីពី​ការអភិវឌ្ឍ​ដោយភាពបៃតង ការស្តារជនបទ​ឡើងវិញ ការច្នៃប្រឌិត​ថ្មី ការចាប់ផ្តើម​អាជីវកម្ម និងការលុបបំបាត់​ភាពក្រីក្រជា​ដើមត្រូវបានធ្វើ​ឡើងរវាងលោក ស៊ី ជីនភីង និងតំណាង​ទាំងនេះ ។

* រឿងទី១៖ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន​សួររកវិធីអភិវឌ្ឍន៍​ពីតំណាងអ្នកគង្វាល

ក្នុងអំឡុងពេលចូលរួមពិនិត្យពិភាក្សានៃ​គណៈប្រតិភូភូមិភាគ​ស្វយ័តជនជាតិ​ម៉ុងហ្គោលី ប្រធានបទ​នៃសុន្ទរកថារបស់​លោក Wu Yunbo តំណាងសភា​ប្រជាជនម៉ុងហ្គោលី​ខាងក្នុង គឺ ផ្តោតលើ «របៀបដឹកនាំ​អ្នកគង្វាលឲ្យទៅរកជីវភាព​ប្រកបដោយភាព​សម្បូរសប្បាយនិង​ធូរធា»។ លោកបាន​បង្កើតសមាគមចិញ្ចឹម​សត្វគោមួយនៅ​ក្នុងតំបន់។ ក្នុងរយៈពេល ០៥ ឆ្នាំកន្លងមកនេះ លោកបានដឹកនាំ​តំបន់នេះ និងគ្រួសារក្រីក្រ​នៅជុំវិញឈាន​ទៅរកផ្លូវអភិវឌ្ឍន៍​បៃតង។ លោក ស៊ី ជីនភីង បានលើកទឹកចិត្ត​លោកឲ្យបង្កើតស្លាកយីហោ​ពាណិជ្ជកម្ម ដោយបាន​ថែ្លងថា «គួរតែស្វែងរក​ផ្លូវថ្មី នៃការអភិវឌ្ឍដែលមានគុណភាព​ខ្ពស់ដោយផ្អែកទៅលើអាទិភាពបែបអេកូឡូស៊ី និងការអភិវឌ្ឍ​បៃតង"។

ពាក្យគន្លឹះ៖ ការអភិវឌ្ឍ​បៃតងជាការធានា​រក្សានូវភាពរឹងមាំ ​នៃកិច្ចការពារបរិស្ថាន និងកុំឲ្យមានភាពរង្គោះរង្គើ។ មិនគួរតែមានគំនិត​ដែលលះបង់បរិស្ថាន​ ទៅដូរនឹងកំណើន​សេដ្ឋកិច្ច ព្រោះតែ​ជួបប្រទះនឹងបញ្ហាលំបាក​មួយចំនួន ក្នុងការអភិវឌ្ឍ​ផែ្នក​សេដ្ឋកិច្ចនោះទេ រហូតដល់​ការបំផ្លាញបរិស្ថាន​ទៀតផង។ ទាំងអស់នេះជាការថ្លែងដោយប្រធានាធិបតីចិន លោក ស៊ី ជីនភីង។

* រឿងទី២៖ កសិករចិនមាន​សុបិនចំនួន ៨

នៅក្នុងគណៈប្រតិភូខេត្ត Henan លោក Li Liancheng តំណាងកសិករ​បានជម្រាបជូនលោក ស៊ី ជីនភីង ពីសុបិនរបស់អ្នក​ភូមិដែលមានចំនួន ៨ ដូចជាមានសម្លៀក​បំពាក់ និងហូបចុកបានឆ្អែត ចូលរៀន មានសុខភាពល្អ មានការងារធ្វើ និង មានបរិស្ថានល្អជាដើម។ អ្វីទាំងនេះ​ក៏ជាសុបិនរបស់កសិករ​ចិនរាប់រយលាន​នាក់​ផ្សេងទៀតផងដែរ។ លោក ស៊ី ជីនភីង បានថ្លែងថា ជុំវិញការស្វែងរកជីវភាពរស់​នៅដ៏ល្អប្រសើរ​របស់ប្រជាជន ជាមួយនឹងការ​បន្តបង្កើនការស្តារភាព​រីកចម្រើន នៅតាមទីជនបទ​ឥតឈប់ឈរ តំបន់ជន​បទសម័យទំទើប គឺជាកន្លែងដ៏​អស្ចារ្យមួយប្រកបដោយ​ក្តីសង្ឃឹម​យ៉ាង​ខ្លាំង​។

ពាក្យគន្លឹះ ៖ ការស្តារភាពរីក​ចម្រើននៅតាមទីជនបទ​ឡើងវិញ

ត្រូវការការធានាការផ្គត់ផ្គង់​ផលិតផលកសិកម្ម ពិសេសគឺ​ស្បៀងអាហារ នេះជាភារ​កិច្ចចម្បងនៃការអនុវត្ត​យុទ្ធសាស្ត្រ ស្តារភាពរីកចម្រើន​នៅតាម​ទីជនបទ។

ត្រូវណែនាំ និងលើកទឹកចិត្តឲ្យមាន​មូលធនគ្រប់រូបភាព​ក្នុងសង្គម ទៅបណ្តាក់ទុន​លើវិស័យកសាង​ហេដ្ឋារចនា​សម្ព័ន្ធនៅ​តាមជនបទ ។

ត្រូវធ្វើឲ្យ​មានភាពល្អពេញ​លេញនូវប្រព័ន្ធ​ធានារ៉ាប់រង​ផ្នែកជរាភាព​ នៃអ្នកក្រុង និងជនបទ​ជាមូលដ្ឋាន ការធានារ៉ាប់រង​ផ្នែកសុខាភិបាល​ជាមូលដ្ឋាន ព្រមទាំងប្រព័ន្ធ​ធានារ៉ាប់រងព្យាបាលជំងឺ​កាចសាហាវដ៏ធ្ងន់ធ្ងរ។

ត្រូវធ្វើឲ្យមានភាពល្អ​ពេញលេញ​ នូវប្រព័ន្ធធានាជីវភាព​រស់នៅកម្រិត​ទាបបំផុត ប្រព័ន្ធកុមារ​នៅជនបទ ដែលជាកូនរបស់អ្នក​ធ្វើចំណាកស្រុកទៅ​ធ្វើការនៅក្រុង និងប្រព័ន្ធផ្តល់​សេវាដល់ស្ត្រីនិងមនុស្ស​ចាស់​។ តំបន់ជនបទ​សម័យទំនើប គឺជាកន្លែងដ៏​អស្ចារ្យប្រកបដោយ​ក្តីសង្ឃឹម​យ៉ាងខ្លាំង។ ទាំងអស់នេះជាការថ្លែងដោយប្រធានាធិបតីចិន លោក ស៊ី ជីនភីង។

* រឿងទី៣៖ ដំណើរការ​សហគ្រាស​ឲ្យបានល្អ​ គឺជាអ្វីដែល​ចាំបាច់បំផុត

លោក Ding Shizhong អគ្គនាយក​នៃក្រុមហ៊ុន ANTA ដែលជាសមាជិក​នៃគណៈប្រតិភូ​ខេត្ត FuJian បានប្រាប់លោក ស៊ី ជីនភីង ថា ពីសហគ្រាស​ខ្នាតតូចដែលចាប់​ដំណើរនៅ​រយៈពេល ១៨ឆ្នាំមុន នាពេលនេះ​ក្រុមហ៊ុន ANTA បានអភិវឌ្ឍន៍​ខ្លួនក្លាយជាសហគ្រាស​ផលិតសម្ភារៈកីឡា ដែលមាន​ទីផ្សារភាគហ៊ុន​ឈរនៅលំដាប់ទី ៣ លើពិភពលោក​នាពេល​បច្ចុប្បន្ន​នេះរឿងរ៉ាវរីកចម្រើន​នៃក្រុមហ៊ុន ANTA គឺប្រកាន់ខ្ជាប់​នូវការបង្កើតស្លាក​យីហោពាណិជ្ជកម្ម​ជាតិចិន តាមរយៈការ​ច្នៃប្រឌិត​ថ្មី និងកំណែទម្រង់។ បន្ទាប់ពីឮ​លោកនិយាយ​បែបនេះ លោក ស៊ី ជីនភីង បានលើកសញ្ញា​មេដៃជាការ​កោតសរសើរ។

ពាក្យគន្លឹះ​៖ ការច្នៃប្រឌិតថ្មី គឺ​ជាការចាប់ផ្តើមអាជីវកម្ម និងបង្កើតសមិទ្ធិផលបង្កើតបរិយាកាស​អភិវឌ្ឍដ៏​តម្លាភាព យុត្តិធម៌ និងគោរពតាមច្បាប់សម្រាប់សហគ្រាស​កម្មសិទ្ធិ​គ្រប់ប្រភេទ បង្កើតបាន​ជាបរិយាកាសដ៏ល្អ​ប្រសើរ ដើម្បីជំរុញសេដ្ឋកិច្ចដល់​សហគ្រិន។ ទាំងនេះជាការថ្លែងដោយប្រធានាធិបតីចិន លោក ស៊ី ជីនភីង។

ពាក្យគន្លឹះ៖ អភិវឌ្ឍន៍ត្រើយទាំង​សងខាងជាមួយគ្នា គឺសំដៅលើខេត្ត Fujian និងខេត្តតៃវ៉ាន់​នៅជាប់គ្នាខ័ណ្ឌដោយច្រកសមុទ្រ​មួយនៅកណ្តាល គឺស្ថិតនៅជួរមុខគេ​សម្រាប់ត្រើយទាំងសង​ខាងធ្វើការអភិវឌ្ឍ​ទៅមុខរួមគ្នា ។ លោក ស៊ី ជីនភីង ធ្លាប់ធ្វើការនៅខេត្ត Fujian ចំនួន ១៧​ឆ្នាំកន្លះ បានយល់ដឹងច្បាស់​លាស់ណាស់ ចំពោះសភាពការណ៍​នៃតៃវ៉ាន់​។ ពេលចូល​រួមការពិនិត្យពិភាក្សា​នៃគណៈប្រតិភូ​ខេត្ត Fujian លោកបាន​លើកឡើងថា ត្រូវតែធ្វើឲ្យ​ការអភិវឌ្ឍ​ដោយរួមបញ្ចូលគ្នា​ នៃត្រើយ​ទាំងសងខាងឲ្យកាន់​តែស៊ី​ជម្រៅ ។

ត្រើយទំាងសង​ខាងត្រូវតែតភ្ជាប់គ្នា​ទាំងស្រុង ដើម្បីលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម​ឈានទៅមុខ​ដោយរលូន តភ្ជាប់ហេដ្ឋា​រចនាសម្ព័ន្ធ តភ្ជាប់ថាមពល និងធនធាន ធ្វើឲ្យស្តង់ដារ​មុខរបរនានា​ឯកភាពគ្នា ខិតខំកសាង​ខេត្ត Fujian ឲ្យក្លាយជាកន្លែង​កំណើតសម្រាប់​បងប្អូនតៃវ៉ាន់ និងសហគ្រាស​តៃវ៉ាន់ចូល​មហាដីគោក​ចិន​។

ផ្តល់ផលប្រយោជន៍​ដល់បងប្អូនជនរួមជាតិតៃវ៉ាន់ ឲ្យដូចជាបម្រើ​ប្រជាជនចិន​ដីគោក ទន្ទឹមនឹងនេះ​ត្រូវស្តាប់សំឡេង​របស់បងប្អូនជនរួមជាតិ​តៃវ៉ាន់ ស្រាវជ្រាវ​ថាតើអាចដាក់ចេញ​គោលនយោបាយ និងវិធានការអ្វីខ្លះ​ដែលផ្តល់ផលប្រយោជន៍​ដល់តៃវ៉ាន់ និងប្រជាជន​តៃវ៉ាន់ អ្វីដែលយើង​អាចធ្វើបាន យើងត្រូវខំធ្វើ​ឲ្យអស់ពី​សមត្ថភាព​។ ទាំងនេះជាការថ្លែងដោយ ប្រធានាធិបតីចិន លោក ស៊ី ជីនភីង។

* រឿងរ៉ាវទី៤៖ ការលុបបំបាត់​ភាពក្រីក្រ និងការដោះស្រាយ​បញ្ហា​ស្មុគស្មាញ

ជាកិច្ចការ​ដែលត្រូវខិតខំ​ធ្វើដោយគ្មាន​ទីបញ្ចប់ រហូតដល់ទទួល​បានភាពជោគជ័យ​ទាំងស្រុងខេត្ត Gansu ជាខេត្តក្រីក្រខ្លាំង​មួយរបស់ប្រទេស​ចិន។ នៅឆ្នាំទីមួយ​ដែលលោក ស៊ី ជីនភីង ត្រូវបានជាប់ឆ្នោត​ជាអគ្គលេខាធិការ​មជ្ឈិមបក្សកុម្មុយនិស្ត​ចិន មុនចូលឆ្នាំថ្មី​ប្រពៃណីចិននា​ឆ្នាំនោះ លោកធ្លាប់បាន​ទៅដល់ភូមិតូចមួយ​របស់ខេត្ត Gansu ដើម្បី​សួរសុខទុក្ខ​កសិករក្រីក្របំផុត​នៅទីនោះ។ នាឆ្នាំ​២០១៩​នេះ លោកបាន​ចូលរួមក្នុងការ​ពិនិត្យពិភាក្សា​នៃគណៈប្រតិភូ​ខេត្ត Gansu ជាលើក​ទី​មួយ ដោយបាន​ធ្វើការពិភាក្សា​យ៉ាងកក់ក្តៅ​​ ជាមួយតំណាង​សភាប្រជាជន​ទូទាំងប្រទេសចិន​របស់ខេត្ត​នេះ។

ពាក្យគន្លឹះ៖ ដោះស្រាយបញ្ហា​ស្មុគស្មាញក្នុងការងារ​លុបបំបាត់​ភាពក្រីក្រ

ពេលនេះ​សល់រយៈពេលតែពីរឆ្នាំប៉ុណ្ណោះ ដល់ពេលកំណត់​នៃការសម្រេច​គោលដៅ​ នៃការលុបបំបាត់​ភាពក្រីក្រ​នៅឆ្នាំ​២០២០​។ វាគឺជាពេល​វេលាដែលត្រូវការការខិតខំ​តស៊ូខ្លាំងបំផុត ចាំបាច់ត្រូវ​ប្រកាន់ខ្ជាប់ដោយ​មិនងាករេ ដើម្បីធ្វើការងារ​ឲ្យបានល្អ មិនទទួលបាន​ភាពជោគជ័យ​ទាំងស្រុង មិនបញ្ឈប់ការងារ​ជាដាច់​ខាត។

ភារកិច្ចនៃការលុបបំបាត់​ភាពក្រីក្រ និងការដោះស្រាយ​បញ្ហា​ស្មុគស្មាញ​មិន​អាចគេច​ចេញ​ពីមូលដ្ឋាន​នៃការពិតជាក់ស្តែង ស្តង់ដារមិន​ត្រូវ​កំណត់ខ្ពស់ កុំបានតែ​និយាយតែ​មិនធ្វើ, កុំធ្វើការលុប​បំបាត់ភាពក្រីក្រក្នុង​ភាពក្លែងក្លាយ កុំទម្លាក់ចុះ​ស្តង់ដារនៃការធ្វើ​ការងារ។ ដើម្បីសម្រេច​គោលដៅ​នៃការលុបបំបាត់ភាពក្រីក្រ​ និងការដោះស្រាយបញ្ហា​ស្មុគស្មាញ វេលាកាន់​តែសំខាន់ កាន់តែត្រូវ​ខិតខំធ្វើ។ កុំប្រញាប់ចង់​បានតែលទ្ធផល កុំធ្វើការក្លែងក្លាយ​ដើម្បីទទួលយកសមិទ្ធផល​នយោបាយ។

ទាំងនេះជាការថ្លែងដោយ​លោក ស៊ី ជីនភីង ប្រធានាធិបតី​នៃសាធារណរដ្ឋ​ប្រជាមានិតចិន៕