(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមាន​​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល០២ថ្ងៃនៅវៀតណាម។

 

២៖ កប៉ាល់ដឹកទំនិញរុស្ស៊ីជ្រុលទៅបុកស្ពានក្នុងប្រទេសកូរ៉េខាងត្បូង ខណៈអ្នកបើកបរកប៉ាល់ត្រូវគេសង្ស័យថាស្រវឹងស្រា។

 

៣៖ សហរដ្ឋអាមេរិក​ប្រកាសប្រគល់​វត្ថុបុរាណ​ទ្រង់ទ្រាយ​ធំ​៣៦១បំណែកឲ្យដល់​ប្រទេស​ចិន​វិញ។

 

៤៖ អាជ្ញាធរអេក្វាទ័រ ព្រលែងពូជសត្វអណ្តើកយក្សចំនួន១៥៥ក្បាល នៅលើប្រជុំកោះ Galapagos។

 

៥៖ សហរដ្ឋអាមេរិកប្រកាសផ្ដល់ប្រាក់រង្វាន់១លានដុល្លារ សម្រាប់ព័ត៌មាននាំទៅរកការចាប់ខ្លួនកូនប្រុស Osama bin Laden។

 

៦៖ ចិនធ្វើតេស្តយានមុជទឹកជម្រៅ ក្រោយពីវាបានឆ្លងកាត់ការកែលម្អសមត្ថភាព។

 

៧៖ សិង្ហបុរី​បញ្ជាទិញ​យន្តហោះ​ចម្បាំង​អាមេរិក F-35 ​០៤គ្រឿង​មក​សាក​ល្បង ហើយ​បើត្រូវចិត្ត​ខ្លួននឹងទិញ​ថែម​០៨គ្រឿង​ទៀត​។