BREAKING NEWS: សេតវិមានអាមេរិកអះអាងថា «គ្មានកិច្ចព្រមព្រៀងអ្វីត្រូវសម្រេច» ក្នុងជំនួបកំពូល ត្រាំ-គីម នៅវៀតណាមនោះឡើយ! (Video Inside)
28-02-2019 14:01
(ហាណូយ)៖ សេតវិមាននៃរដ្ឋធានីវ៉ាស៊ីនតោន បានប្រកាសនៅមុននេះបន្តិចថា «គ្មានកិច្ចព្រមព្រៀងអ្វីត្រូវបានសម្រេច» នៅក្នុងជំនួបកំពូលលើកទីពីររវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅក្នុងទីក្រុងហាណូយនៃប្រទេសវៀតណាមនោះឡើយ ហើយជំនួបផ្សេងទៀតអាចនឹងកើតមាននៅថ្ងៃអនាគត។ នេះបើតាមការចេញផ្សាយដោយ CNN នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។
សេចក្តីប្រកាសដោយសេតវិមានខាងលើនេះ ធ្វើឡើងក្រោយ ពីមានសេចក្តីរាយការណ៍ព័ត៌មានថា កាលវិភាគនៃជំនួបរវាងមេដឹកនំាទាំងពីរ ត្រូវបានផ្លាស់ប្ដូរភា្លមៗ រីឯជំនួបទទួលទានអាហារពេលល្ងាច ក៏ត្រូវបានលុបចោលដោយមិនបញ្ជាក់មូលហេតុថែមទៀត និងសេចក្តីរាយការណ៍ដ៏រសើបបំផុតមួយទៀត នោះទិន្នន័យរបស់ក្រុមហ៊ុនដឹកជញ្ជូន Refinitiv អំពីនាវាដឹកប្រេងមួយគ្រឿងរបស់វៀតណាម បានដឹកជញ្ជូនប្រេងសាំង ២,០០០តោនទៅកាន់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី២៥ ខែកុម្ភៈ ដែលនេះអាចជាទង្វើរំលោភលើទណ្ឌកម្មអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងទីក្រុងព្យុងយ៉ាង៕