(ហាណូយ)៖ គ្រោះថ្នាក់ចរាចរណ៍​គួរឲ្យរន្ធត់មួយ បានកើតមានឡើងនៅ​ទីក្រុងឆ្នេរសមុទ្រ ដាណាង (Da Nang) ភាគកណ្តាលប្រទេសវៀតណាម រវាង​រថយន្ត​ក្រុង​​​មួយ​គ្រឿងដឹកភ្ញៀវទេសចរ​ជនជាតិកូរ៉េ​ខាងត្បូង​ចំនួន ១៦នាក់ និងរថយន្ត​ដឹកកុងតឺន័រ​មួយគ្រឿង។ នេះ​បើ​តាម​​ការ​ដក​ស្រង់​ការ​ផ្សាយ​ចេញ​ពី​​ទីភ្នាក់ងារ​ព័ត៌​មាន​ចិន ស៊ីនហួរ នៅ​ល្ងាច​ថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨

បើតាមប្រព័ន្ធ​ផ្សព្វផ្សាយក្នុងស្រុករបស់​វៀតណាម VnExpress ដែលបានស្រង់​សម្តីរបស់អាជ្ញាធរក្នុង​តំបន់​កើតហេតុ ពុំមាន​អ្នក​បាត់បង់ជីវិត​នៅក្នុងគ្រោះថ្នាក់នេះ​ឡើយ ប៉ុន្តែមនុស្សចំនួន ១០នាក់បាន​ទទួលរង​របួសធ្ងន់ ហើយមានតែ​ម្នាក់ប៉ុណ្ណោះ​របួស​​ស្រាល និងត្រូវបានបញ្ជូន​ទៅព្យាបាល​​នៅឯ​មន្ទីរពេទ្យ។

គួរជម្រាបថា ក្នុងឆ្នាំ២០១៨ ករណីគ្រោះថ្នាក់​ចរាចរណ៍​ ១៨,២៣២ករណី បានកើតឡើង​នៅប្រទេស​វៀតណាម និងបានផ្តាច់​ជីវិត​​មនុស្ស ៨,១២៥នាក់ បង្កឲ្យរបួស​ធ្ងន់ ៥,១២៤នាក់ ក៏ដូចជារបួស​ស្រាល​ ៩,០៧០នាក់ ប៉ុន្តែវាជា​ការថយចុះបើ​ធៀបទៅនឹង​​ឆ្នាំ២០១៧៕