(កាប៊ុល)៖ ក្រុមសកម្មប្រយុទ្ធ​យ៉ាងហោច​ណាស់ ១៧នាក់ ក្នុងនោះរួមមាន​មេបញ្ជាការដ៏សំខាន់​ម្នាក់របស់ក្រុម​តាលីបង់​ត្រូវបានសម្លាប់ និង០៨នាក់​ផ្សេងទៀត​រងរបួស នៅក្នុងប្រតិបត្តិការ​​យោធារបស់យោធា​​អាហ្វហ្គានីស្ថាន​ ប្រឆាំងនឹងមូលដ្ឋាន​របស់ក្រុម​តាលីបង់ នៅឯខេត្ត​ហ្វាយ៉ាប់ (Faryab) នៃភាគខាងជើង​ប្រទេសនៅ​ថ្ងៃចន្ទនេះ។ នេះបើតាម​អ្នកនាំ​ពាក្យ​យោធា​អាហ្វហ្កានីស្ថាន លោក ម៉ូហាំម៉េដ ហានីហ្វ រ៉េហ្សៃ (Mohammad Hanif Rezai) ដកស្រង់ការ​ចេញផ្សាយដោយទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។

គួរបញ្ជាក់ថា ភ្លាមៗបែបនេះ​ពុំមានការ​បញ្ជាក់ថា អាចមានកង​កម្លាំងរដ្ឋាភិបាល​ទទួល​រងរបួស និង​ឈ្មោះរបស់​មេបញ្ជាការ​ក្រុមតាលីបង់ ដែលបាន​ស្លាប់នោះ​ឡើយ៕