(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមាន​​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ធ្លាក់យន្តហោះធុនស្រាលនៅកេនយ៉ា បណ្តាលឲ្យជនបរទេស០៥នាក់ស្លាប់។

 

២៖ យោធាអ៊ីស្រាអែលធ្វើសមយុទ្ធនៅតំបន់ Golan Heights ដែលខ្លួនកាន់កាប់ក្បែរទីក្រុង Quneitra ប្រទេសស៊ីរី។

 

៣៖ អ្នកទេសចរអាមេរិក​ចំណាយ​ប្រាក់​១១ម៉ឺនដុល្លារ ដើម្បីប្រមាញ់​សត្វពពែភ្នំជិត​ផុតពូជនៅ​ប៉ាគីស្ថាន ដែលកំពុង​ស្ថិតក្នុងការអភិរក្ស។

 

៤៖ រត់ជាន់​គ្នា​នៅក្នុងយុទ្ធនាការ​ឃោសនា​បោះឆ្នោតនៅនីហ្សេរីយ៉ា បណ្តាល​ឲ្យមនុស្ស​១៤នាក់​ស្លាប់។

 

៥៖ អង្គការ NASA ព្យាយាម​លើកចុងក្រោយ ដើម្បីធ្វើ​ឲ្យយាន Opportunity នៅលើភពអង្គារ​រស់​ឡើងវិញ។

 

៦៖ ពិធីបុណ្យសពអតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Sibghatullah Mujaddadi ប្រារព្ធឡើងនាថ្ងៃពុធនេះ ក្រោយទទួលមរណភាព​កាលពីថ្ងៃចន្ទ ក្នុងវ័យ៩៣ឆ្នាំ។

 

៧៖ ការជំនុំជម្រះក្តីលើថ្នាក់ដឹកនាំតំបន់កាតាឡូនីចំនួន១២នាក់ ​ដែល​ព្យាយាមប្រកាសឯករាជ្យផ្តាច់​តំបន់ស្វយ័តនេះចេញពីអេស៉្បាញ តែទទួល​បរាជ័យ​នោះ ប្រព្រឹត្តទៅនាថ្ងៃពុធសប្តាហ៍នេះ នៅតុលាការកំពូលនៃប្រទេសអេស៉្បាញ ក្នុងទីក្រុងម៉ាឌ្រីដ។