(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមាន​​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ប្រធានាធិបតី ដូណាល់ ត្រាំ ចេញបទបញ្ជាសំដៅធានាឲ្យអាមេរិកនៅ​តែ​ជា​ប្រទេស​នាំ​មុខ​គេ​ក្នុង​វិស័យ​បច្ចេក​វិទ្យា AI។

២៖ លោក Gordon Banks អតីតអ្នកចាំទីដ៏ឆ្នើមក្នុងវិស័យបាល់ទាត់របស់ចក្រភពអង់គ្លេស ទទួលមរណភាពក្នុងវ័យ៨១ឆ្នាំ។

៣៖ មនុស្ស​ស្លាប់១៧នាក់ ក្នុងគ្រោះ​អគ្គីភ័យលេបត្របាក់​សណ្ឋាគារ នៃទីក្រុង​ញូដេលីប្រទេសឥណ្ឌា។

៤៖ កងឆ្មាំការពារដែនសមុទ្រប៉ាគីស្ថាន ធ្វើការកម្ទេចចោលគ្រឿងរាប់ទម្ងន់រាប់តោន នៅក្រុង Karachi។

៥៖ ទីក្រុងញូយ៉កប្រារព្ធព្រឹត្តិការណ៍បាញ់កាំជ្រួច ដើម្បីអបអរ​ថ្ងៃបុណ្យចូលឆ្នាំចិន ដែលនៅអាស៊ីបានកន្លងហួសទៅហើយ។

៦៖ មនុស្សម្នានៅឥណ្ឌាត្រៀមរៀបចំគ្រឿងតុបតែងសម្រាប់ទិវានៃក្តីស្រឡាញ់។

៧៖ ប៉ូលិសឥណ្ឌូណេស៊ី ចេញមុខសូមទោសជាសាធារណៈ ជុំវិញករណីក្រុមមន្រ្តីប៉ូលិសរបស់ខ្លួន ប្រើសត្វពស់ទៅបន្លាចជនសង្ស័យ​ម្នាក់S​​ដើម្បីឲ្យព្រមផ្តល់ចម្លើយសារភាព។