(សេអ៊ូល)៖ អាជា្ញធរឧតុនិយមកូរ៉េខាងត្បូង​បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៤.១រ៉ិចទ័របានវាយប្រហារលើតំបន់ដែនទឹកឆ្នេរ​ភាគអាគ្នេយ៍នៃប្រទេស នៅថ្ងៃអាទិត្យនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៩។

យោងតាមអាជ្ញាធរឧតុនិយមកូរ៉េខាងត្បូង គ្រោះរញ្ជួយដីខាងលើដែលមានជម្រៅរញ្ជួយទៅក្នុងដី២១គីឡូម៉ែត្រ បានកើតឡើងនៅ ចំងាយ៥០គីឡូម៉ែត្រពីឦសានទីក្រុង Pohang​ នៃឆ្នេរភាគអាគ្នេយ៍ ស្ថិតក្នុងខេត្ត Gyeongsang ខាងជើង នៅម៉ោងប្រមាណ​១២៖២៥នាទី (ម៉ោងនៅក្នុងតំបន់)។

ប៉ុន្តែភ្លាមៗ មិនមានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការបំផ្លិចបំផ្លាញនៅឡើយទេ៕