(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមាន​​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ មនុស្ស១៤នាក់ស្លាប់ ក្នុងហេតុការណ៍បាញ់ប្រហារគ្នារវាង​ក្រុម​ឧក្រិដ្ឋជនគ្រឿងញៀន នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល។

២៖ អាជ្ញាធរបរិស្ថានសិង្ហបុរីបញ្ជាក់មូលហេតុថា ផ្សែងឆ្ងៀមក្នុងខ្យល់អាកាសនៅតំបន់ភាគខាងកើត​​ប្រទេសសិង្ហបុរី គឺបង្កឡើងពីភ្លើង​ឆេះនៅកន្លែងចាក់សំរាមក្នុងរដ្ឋ Johor នៃប្រទេសម៉ាឡេស៊ី។

៣៖ កប៉ាល់សម្រាប់ដាក់ពង្រាយពោងសញ្ញាលើផ្ទៃទឹកឈ្មោះ Polaris របស់ម៉ាឡេស៊ី និងកប៉ាល់ដឹកទំនាញក្រិច Piraeus ប៉ះគ្នានៅ​ក្នុង​ដែនសមុទ្ររបស់សិង្ហបុរី។

៤៖ រដ្ឋាភិបាលនូវែលសេឡង់ បន្តប្រឹងប្រែងពន្លត់ភ្លើងឆេះព្រៃដែលបានបង្កការបំផ្លិចបំផ្លាញ រយៈពេល០៣ថ្ងៃមកហើយ នៅក្នុងតំបន់ Tasman ភាគកណ្តាលប្រទេស។

៥៖ ប្រធានអង្គការ NASA បញ្ជាក់៖ បេសកកម្ម​នាំមនុស្សទៅឋាន​ព្រះច័ន្ទលើក​នេះ មិនមែន​ដូចកាលជំនាន់អាប៉ូឡូឡើយ។

៦៖ មេបក្សប្រឆាំងវេណេស៊ុយអេឡា លោក Juan Guaido ព្រមានពី​លទ្ធភាព​បើក​ផ្លូវឲ្យ​​អាមេរិកចូលអន្តរាគមន៍យោធា ដើម្បីទម្លាក់​លោក ម៉ាឌូរ៉ូ។

៧៖ អាមេរិក រុស្ស៊ី និងចិន​សុទ្ធតែ​កំពុង​ប្រជែងគ្នា​​ផលិតមីស៊ីល ដែលមានល្បឿន​លឿនជាង​សំឡេង។