(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមាន​​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ព្រះនាងម្ចាស់ថៃ Ubolratana ឈរឈ្មោះផ្លូវការជាបេក្ខជននាយករដ្ឋមន្រ្តីនៃប្រទេសថៃ។

២៖ នាយករដ្ឋមន្រ្តីនៃរបបយោធាថៃ ​លោក ប្រាយុទ្ធ ចាន់អូចា ឈរឈ្មោះផ្លូវការជាបេក្ខជនប្រកួតប្រជែង​តំណែងនាយករដ្ឋមន្រ្តីថៃ។

៣៖ លោក John Dingell ដែលជា​សមាជិកសភាអាមេរិកកាន់តំណែងបានជាងគេបង្អស់​ ទទួលមរណភាពក្នុងអាយុ៩២ឆ្នាំ។

៤៖ យានអវកាសរបស់អង្គការ NASA ថតរូបទីតាំងដែលយានអវកាសចិន Chang'e-4 ចុះទៅស្រាវជ្រាវលើឋានព្រះច័ន្ទកាលពីប៉ុន្មាន​សប្តាហ៍កន្លងទៅ។

៥៖ ពិព័រណ៍យានយន្តធំបំផុតនៅសហរដ្ឋអាមេរិក Chicago Auto Show ប្រព្រឹត្តិទៅជាលើកទី១១១ នៅទីក្រុងជីខាហ្គោ។

៦៖ ភ្លើងឆេះ​មជ្ឈមណ្ឌល​នៃក្លឹបបាល់ទាត់​ប្រេស៊ីល Flamengo ផ្តាច់ជីវិត​មនុស្សយ៉ាងតិច​១០នាក់។

៧៖ ឥណ្ឌាទទួលជោគជ័យក្នុងការធ្វើតេស្តមីស៊ីលកម្ទេចរថក្រោះ ដែលបាញ់ចេញពីឧទ្ធម្ភាគចក្រ។