(អ៊ីស្រាអែល)៖ កងទ័ពអ៊ីស្រាអែល និងសហរដ្ឋអាមេរិក​នឹងដឹកនាំការធ្វើសមយុទ្ធយោធា​ទ្រង់ទ្រាយធំមួយ​រួមគ្នា នៅប្រទេស​​​អ៊ីស្រាអែល​នាសប្តាហ៍​ក្រោយនេះ។ នេះបើតាមសេចក្តី​ប្រកាសរបស់យោធា​អ៊ីស្រាអែល ដកស្រង់ខ្លឹមសារ​ដោយទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។

សមយុទ្ធខាងលើ​ហៅថា Juniper Falcon 19 ដែលជាសមយុទ្ធសំខាន់​ជាងគេបំផុតរវាង​ប្រទេសទាំងពីរ នឹងប្រព្រឹត្តទៅ​ចាប់ពី​​ថ្ងៃអាទិត្យដល់ថ្ងៃព្រហស្បត៍សប្តាហ៍ក្រោយ ហើយ​កងទ័ព​របស់អ៊ីស្រាអែល​ប្រមាណ ៤០០នាក់​ និង​មក​ពីខាងអាមេរិក​​ប្រហែល ​៣០០​នាក់​ ត្រូវគេរំពឹងថា នឹងចូលរួមក្នុងព្រឹត្តិការណ៍ដ៏កក្រើកក្នុង​បន់នេះ។

គួរជម្រាបថា សមយុទ្ធប្រចាំឆ្នាំនេះ​នឹងធ្វើឡើង​ នៅចំពោះមុខភាពតានតឹង​នៅក្នុងតំបន់ ជុំវិញគម្រោងដកកងទ័ព​​​អាមេរិក​ចេញ​ទាំងអស់ពី​ប្រទេសស៊ីរី ដែលជាអ្នកជិតខាង​ភាគខាងត្បូង​របស់​អ៊ីស្រាអែល ខណៈអ៊ីស្រាអែល​កាន់តែមាន​ក្តីព្រួយ​បារម្ភ​ខ្លាំង​ឡើងៗ​​អំពីវត្តមានរបស់កងទ័ព​​អ៊ីរ៉ង់​នៅស៊ីរី​៕