(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ បុរសពីរនាក់​បានបង្កភាពភ្ញាក់ផ្អើល​ឈូឆរនៅទីក្រុងហុងកុង​ កាលពីថ្ងៃអាទិត្យ​ម្សិលមិញ តាមរយៈការ​តុប​តែង​ខ្លួន​​ដូចមេដឹកនាំ​កូរ៉េ​ខាងជើង​លោក គីម ជុងអ៊ុន និង ​ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ៕

២៖ ​ក្រុមអ្នកតាក់តែង​ច្បាប់នៃ​ប្រទេស​អ៊ីរ៉ាក់ កំពុងគ្រោង​រៀបចំនូវ​សេចក្តីព្រាងច្បាប់​មួយ ដើម្បីបញ្ចប់វត្តមាន​យោធា​​អាមេរិក និង​បរទេសដទៃ​ទៀតនៅក្នុង​ប្រទេសនេះ៕

៣៖ ​អាជ្ញាធរអាមេរិក​នៅថ្ងៃចន្ទនេះបានឱ្យដឹងថា មនុស្សយ៉ាង​ហោចណាស់ ០២នាក់បានស្លាប់​នៅក្នុងគ្រោះថ្នាក់​ធ្លាក់​យន្ដហោះខ្នាត​តូចមួយគ្រឿង​ លើផ្ទះមួយខ្នង​ក្នុងរដ្ឋកាលីហ្វ័រញ៉ា ភាគខាងលិច​សហរដ្ឋអាមេរិក៕

៤៖ ​សហរដ្ឋអាមេរិកនឹងបញ្ជូនកងទ័ពបន្ថែម ៣,៧៥០នាក់ទៅកាន់តំបន់ព្រំដែនរបស់ខ្លួនជាប់ជាមួយម៉ិចស៊ីកូ ខណៈមាន​សេចក្ដីរាយការណ៍ជាបន្តបន្ទាប់ថាកងទ័ពអាមេរិកជិត៥,០០០នាក់ នឹងត្រូវបានបញ្ជូនទៅកាន់ប្រទេសកូឡុំប៊ី ដើម្បីត្រៀមធ្វើ ប្រតិបត្តិការយោធាផ្ដួលរំលំរបបដឹកនាំប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ៕

៥៖ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ៃក៍ ប៉ុមប៉េអូ នឹងចូលរួម​ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី​មួយ ស្ដីពីការដោះស្រាយ​វិបត្តិនៅក្នុង​ប្រទេស​វេណេស៊ុយអេឡា ដែលរៀបចំ​ឡើង​នៅក្នុង​ទីក្រុង អូតាវ៉ា (Ottawa) ប្រទេសកាណាដា៕

៦៖ ទីបំផុតចក្រភពអង់គ្លេស អេស៉្បាញ បារាំង និងស៊ុយអែត នាថ្ងៃចន្ទនេះបាន​សម្រេចទទួលស្គាល់មេបក្សប្រឆាំង​​​វេណេ​ស៊ុយអេឡា លោក Juan Guaido ជាប្រធានាធិបតីស្តីទី​ស្របច្បាប់នៃប្រទេសអាមេរិកឡាទីនមួយនេះ៕