(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមាន​​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ អ៊ីរ៉ង់បង្ហាញ​មីស៊ីល​ប្រភេទ​ថ្មី Hoveizeh ដែលអាច​បាញ់​បានរយៈចម្ងាយ​១,៣០០​គីឡូម៉ែត្រ។

២៖ ព្រឹត្តិការណ៍សត្វចិញ្ចឹម Lisbon Pet Show រៀបចំឡើងនៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់។

៣៖ ​ពិធីបុណ្យបង្ហោះខ្លែងធ្វើឡើងនៅទីក្រុង Cox's Bazar ភាគឦសានប្រទេសបង់ក្លាដែស។

៤៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក ម៉ាឌូរ៉ូ ចុះសួរសុខទុក្ខកងកុម្មង់ដូពិសេសមុនបើកធ្វើសមយុទ្ធយោធាទ្រង់ទ្រាយ​ធំ​។

៥៖ ក្រុមឧទ្ទាម Boko Haram សម្លាប់មនុស្ស៦០នាក់ក្នុងប្រទេសនីហ្សេរីយ៉ា។

៦៖ មនុស្ស០៩នាក់ស្លាប់ ក្នុងការប្រយុទ្ធគ្នារវាង​កងទ័ពរដ្ឋាភិបាលនិងក្រុមឧទ្ទាម នៅភាគខាងត្បូងហ្វីលីពីន។

៧៖ មានការសង្ស័យថាមានករណីផ្ទុះបំណែកអាចម៍ផ្កាយនៅប្រទេសគុយបា។