(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមាន​​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ អាកាសធាតុ​ត្រជាក់ខ្លាំង​​ដល់ជិត​-៥០អង្សាសេ ផ្តាច់ជីវិត​ជនជាតិអាមេរិក​២១នាក់។

២៖ ប៉ូលិសបារាំងពីរនាក់ ដែលបានចាប់រំលោភស្ត្រីកាណាដា​នៅក្នុងទីស្នាក់ការប៉ូលិស ត្រូវ​តុលាការ​បារាំងកាត់ទោស​ដាក់ពន្ធនាគារ​ម្នាក់ៗ​០៧ឆ្នាំ។

៣៖ ​ធ្លាក់​យន្តហោះចម្បាំងទិញពីបារាំងធុន Mirage 2000 បណ្តាល​ឲ្យពីឡុតពីរ​នាក់​ស្លាប់ នៅប្រទេសឥណ្ឌា។

៤៖ រកឃើញ​សាកសពកើនដល់​១១០នាក់​ ក្រោយ​មហន្តរាយ​បាក់ទំនប់រ៉ែនៅប្រេស៊ីល ខណៈ២៣៨នាក់​ទៀតបន្ត​បាត់ខ្លួន។

៥៖ អង្គការ NASA ពន្យល់ពី​កំណើតភ្នំ​នៅកណ្តាល​រណ្តៅយក្ស​ Gale លើភពអង្គារ ដែលថត​ដោយ​យាន Curiosity។

៦៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទទួលជួប​ឧបនាយករដ្ឋមន្រ្តីចិន លោក Liu He នៅសេតវិមាន។

៧៖ ត្រីនាគ Oarfish បង្ហាញខ្លួនជាថ្មី​ធ្វើឲ្យជប៉ុន​ព្រួយបារម្ភ​ថា នឹងអាចកើត​មាន​​មហន្តរាយ​ស៊ូណាមិ ដូច​កាលពី​ឆ្នាំ២០១១។