(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមាន​​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ព្រះចៅស៊ូលតង់ Abdullah ស្បថឡើងគ្រងរាជសម្បត្តិជាព្រះមហាក្សត្រទី១៦​នៃសហព័ន្ធម៉ាឡេស៊ី។

២៖ ចៅក្រមតុលាការ ICC ដែលចង់ស៊ើបអង្កេតឧក្រិដ្ឋកម្ម​សង្គ្រាម​​​អាមេរិក​ នៅអាហ្វហ្គានីស្ថាន​នោះបាន​ប្រកាស​លា​លែង​ពីតំណែងក្រោយ​រងការព្រមាន។

៣៖ ​ទីបំផុតអង្គការ NASA វិលទៅ​​រកដំណើរការ​​ឡើងវិញ ក្រោយ​ពីបុគ្គលិកនានាផ្អាក​ការងារ​មួយ​រយៈ​ពេល​បិទ​ទ្វារ​រដ្ឋាភិបាល​សហព័ន្ធ។

៤៖ រកឃើញ​សាកសពកើនដល់​៩៩នាក់​ ក្រោយ​មហន្តរាយ​បាក់ទំនប់រ៉ែនៅប្រេស៊ីល ខណៈ២៥៩នាក់​ទៀតបន្ត​បាត់ខ្លួន។

៥៖ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់​បញ្ចេញ​យន្តហោះដ្រូននិងមីស៊ីលប្រដេញថ្មីៗ ដែលផលិតដោយផ្ទាល់ដៃ។

៦៖ សីតុណ្ហភាពក្នុងតំបន់កណ្តាលភាគខាងជើង (Midwest) នៃសហរដ្ឋអាមេរិក ចុះត្រជាក់ខ្លាំងដូចនៅតំបន់ប៉ូល។

៧៖ យានអវកាសចិន Chang'e-4 និងយាន Yutu-2 ដែលវានាំយកទៅជាមួយ ទើបតែភ្ញាក់ឡើងវិញ​ ក្រោយឆ្លងកាត់ពេលរាត្រី​ដ៏ត្រជាក់​រយៈពេល០២សប្តាហ៍​នៅលើឋានព្រះច័ន្ទ។