(សហរដ្ឋអាមេរិក)៖ ប្រធានាធិបតីអាមេរិក លោក Donald Trumpបាន ធ្វើ​កិច្ច​សន្ទនា​តាម​ទូរសព្ទ​ជាមួយ​លោកJuan Guaido មេដឹកនាំ​បក្ស​​ប្រឆាំង​នៃ​ប្រទេស វ៉េណេហ្ស៊ូ​អេឡា នា​ថ្ងៃ​ពុធ​នេះ ដើម្បី​បង្ហាញ​ការ​គាំទ្រ​​ចំពោះ​ការ​ប្រកាស​របស់​លោក Guaido ក្នុង​តំណែង​ជា​ប្រធានាធិបតី នេះ​បើយោង​តាម​ប្រភព​ពី​សេតវិមាន។

​​សេតវិមាន​បាន​ឱ្យ​ដឹង​ថា "ប្រធានាធិបតី Donald Trump នៅថ្ងៃនេះ​បាន​និយាយ​ជាមួយលោកប្រធានាធិបតី​បណ្តោះ​អាសន្ន​នៃ​ប្រទេស វេណាហ្ស៊ូអេឡា លោក Juan Guaido ដើម្បីអបអរសាទរ​ចំពោះការសន្មតជាប្រវត្តិសាស្ត្រ​របស់លោក ក្នុង​ការ​កាន់​តំណែងប្រធានាធិបតី និងដើម្បីគាំទ្រ​យ៉ាងពេញទំហឹង ចំពោះ​ការ​ប្រយុទ្ធ​ដើម្បីស្តារ​ប្រជាធិបតេយ្យឡើងវិញ។

រដ្ឋាភិបាល​ក្រុង វ៉ាស៊ីនតោន បានទទួលស្គាល់សេចក្តី​ប្រកាស​របស់​លោក​ Guaido ដើម្បីដឹកនាំប្រទេស វេណេហ្សូអេឡា ប៉ុន្តែលោកប្រធានាធិបតី Nicolas Maduro ដែលនៅតែ​បន្ត​គ្រប់គ្រង​លើ​កម្លាំង​យោធា និង​ប៉ូលិស បាននិយាយថា លោក Guaido គឺជាផ្នែកមួយ​នៃ​ផែនការរដ្ឋប្រហារ ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក។ ជាមួយ​គ្នា​នេះ តុលាការជាន់ខ្ពស់គាំទ្ររដ្ឋាភិបាល បានហាមឃាត់​សកម្មភាព​លោក​ Guaido ដែល​កំពុង​អំពាវនាវឱ្យមានការតវ៉ា​ទ្រង់ទ្រាយ​ធំ​តាមដង​ផ្លូវ​ប្រឆាំង​លោក​ Maduroនៅ​សប្ដាហ៍​នេះ ប្រសើរ​ជាង​រត់​ចេញ​ទៅ​ក្រៅ​ប្រទេស៕