(រីយ៉ូ)៖ ចំនួនសាកសព​មនុស្សស្លាប់ ដោយសារ​គ្រោះមហន្តរាយ​បាក់ទំនប់​ទឹក​នៅកន្លែង​រុករករ៉ែ​មួយកន្លែង​ក្នុងទីក្រុង ប្រ៊ូម៉ាឌីញ៉ូ (Brumadinho) ​នៃរដ្ឋ មីណាស់ ហ្គែរ៉េស (Minas Gerais) បានកើនដល់ ៨៤នាក់។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅ​ព្រឹក​​ថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩។

យ៉ាងណាអាជ្ញាធរ​ក្នុងតំបន់កើតហេតុ បានបង្ហាញ​ក្តីព្រួយបារម្ភថា តួលេខ​ខាងលើអាចនឹងកើន​ឡើងខ្ពស់​ថែមទៀត ដោយសារ​តែ​មនុស្ស​ប្រមាណ ២៧៦នាក់ទៀត​​​នៅតែបន្ត​បាត់ខ្លួន។ ទន្ទឹម​នឹងនេះ​ក្រុមសង្រ្គោះ​ក៏បានរក​ឃើញ ​អ្នកនៅរស់រាន្តមានជីវិត​​ចំនួន ១៩២នាក់​ផងដែរ។

គួរជម្រាបថា ទំនប់ខាងលើ​ដែលមានផ្ទុក​កាកសំណល់​​គីមី​យ៉ាងហោច​ណាស់​​១៣លានម៉ែត្រគូបត្រូវគេវាយតម្លៃថា បាន​​បង្ក​ការបំផ្លិចបំផ្លាញលើផ្ទៃ​ដីទំហំ​ប្រហែល ១២៥ហិកតា៕