(ប៉ាឡេស្ទីន)៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Rami Hamdallah បានដាក់ពាក្យសុំលាលែងចេញពីតំណែងទៅកាន់​ប្រធានាធិបតី លោក Mahmoud Abbas ហើយនៅថ្ងៃអង្គារនេះ។ ការសម្រេចចិត្តនេះត្រូវបានគេរំពឹងថានឹងបង្កភាពស្មុគស្មាញ​ដល់ការផ្សះផ្សាជាមួយក្រុមហាម៉ាស់ក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today ​នៅថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩។

យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលប៉ាឡេស្ទីន លោក Hamdallah និងគណៈរដ្ឋមន្ត្រីរបស់លោកក៏បានស្វាគមន៍ផងដែរចំពោះការ បង្កើតរដ្ឋាភិបាលថ្មី។ ការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនរូបនេះ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពី លោក Abbas បានស្នើឱ្យលោកចុះចេញពីតំណែង ប៉ុន្តែលោក និងគណៈរដ្ឋមន្ត្រីនឹងបន្តការងារដដែល រហូតដល់រដ្ឋាភិបាលថ្មី​ត្រូវបង្កើតឡើង។

គួរជម្រាបថា លោក Hamdallah បានកាន់ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីប៉ាឡេស្ទីនកាលពីឆ្នាំ២០១៥ ហើយលោកក៏ជាអ្នក ជាដឹកនាំកិច្ចខិតខំប្រឹងប្រែងផ្សះផ្សាជាមួយក្រុមហាម៉ាស់ ដែលបានកាន់កាប់តំបន់ហ្កាហ្សាតាំងពីឆ្នាំ២០០៧មក៕