(លីម៉ា)៖​ អាជ្ញាធរប៉េរូ​បានឱ្យដឹងថា មនុស្សយ៉ាងហោច​ណាស់ ១៥នាក់បាន​ស្លាប់ និង ៣៤នាក់រងរបួសនៅក្នុងគ្រោះថ្នាក់រអិលបាក់ដី​ និងល្បាប់ភក់សង្កត់សណ្ឋាគារ មួយកន្លែង ចំពេលមនុស្សម្នាជាច្រើន​នាក់កំពុងរួមពិធី​មង្គលការ ស្ថិតនៅភាគ​អាគ្នេយ៍នៃ​ប្រទេស។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមករា​ ឆ្នាំ២០១៩។

យោងតាមអាជ្ញាធរប៉េរូ ក្នុងចំណោមអ្នក​ស្លាប់ទាំងអស់ ១១នាក់ និង៤នាក់ជាបុរស ហើយមនុស្ស ៣៤នាក់ផ្សេងទៀតក៏បានរងរបួស​ផងដែរ។ ប៉ុន្តែ​កូនក្រមុំ និងកូនកំលោះ មិនបានរង​បួសធ្ងន់ធ្ងរអ្វី​នោះទេ ខណៈប្រជាជន និងអាជ្ញាធរ​នៅក្នុងទីក្រុង អាចានខេយ (Abancay) កំពុងជួយសង្រ្គោះ​មនុស្ស​ដែលកំពុងជាប់នៅ​ក្រោមគំនរបាក់បែក និងល្បាប់ភក់។

គួរបញ្ជាក់ថា គ្រោះរអិលបាក់ដី​ខាងលើបានកើតឡើងលើ​សណ្ឋាគារមួយឈ្មោះ អាល់ហាំប្រា (Alhambra) ស្ថិតក្នុងទីក្រុង Abancay ហើយ​សណ្ឋាគារ​នេះ​ត្រូវបានសាងសង់ឡើង​នៅជិតកូនភ្នំ​មួយ ដែល​មានទេសភាព​ស្អាត​បែបធម្មជាតិ ដើម្បីទាក់ទាញ​ភ្ញៀវទេសចរមក​ពីគ្រប់​ទិសទី៕