(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមាន​​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ សាកសពមនុស្ស០៩នាក់ត្រូវបានរកឃើញ និង​៣០០នាក់បាត់ខ្លួន ក្រោយហេតុការណ៍បាក់ទំនប់ទឹកនៅប្រេស៊ីល។

 

២៖ បុណ្យ Festival of Light ប្រព្រឹត្តទៅនៅរដ្ឋធានី Vilnius នៃប្រទេសលីទុយអានី។

 

៣៖ ​សភាក្រិចផ្តល់សច្ចាប័ន​កិច្ចព្រមព្រៀង​ប្តូរ​ឈ្មោះប្រទេសម៉ាសេដូនី ដើម្បីបញ្ចប់ជម្លោះរាប់ទសវត្សរ៍រវាង​ប្រជាជាតិទាំងពីរ។

 

៤៖ ទិដ្ឋភាពនៃកម្មវិធីប្រកួត​ប្រជែង​រូបចម្លាក់ព្រិល​​នៅ​ក្រុង Harbin ខេត្ត Heilongjiang ភាគ​ឦសានប្រទេសចិន។

 

៥៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើសន្និសីទសារព័ត៌មាននៅសេតវិមាន មុនចុះហត្ថលេខាលើសេចក្តីព្រាង​ច្បាប់​បើកទ្វាររដ្ឋាភិបាលឡើងវិញជាបណ្តោះអាសន្ន។

 

៦៖ ឥណ្ឌា​ចាប់ផ្តើម​ដឹកសត្វក្រពើ​៣០០ក្បាល ចេញពីតំបន់​រូបចម្លាក់ខ្ពស់​ជាងគេ​លើលោក ដើម្បី​ឲ្យ​យន្តហោះដឹកអ្នកទេសចរ​អាចចុះចតលើ​ទឹកបឹង។

 

៧៖ ទិដ្ឋភាពនៅឆ្នេរសមុទ្រ Clifton ក្នុងទីក្រុង Karachi ប្រទេសប៉ាគីស្ថាន។